• 2018-05-17 06:27:41
  • ព័ត៌មាន

គិតត្រឹម​៣ខែ ដើម​ឆ្នាំ​សោះ ផលិតកម្ម​យក្ស​ទាំង ៣របស់​កូរ៉េរក​ចំណូល​បាន​ច្រើន​កប់ពពក

  • 2018-05-17 06:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ធំ​៣របស់​កូរ៉េ​ មាន​ដូចជា​ SM, JYP និង​ YG ទទួល​បាន​ចំណូល​យ៉ាង​ច្រើន​ក្រាស់ក្រែល​ គិត​ត្រឹម​រយៈ​ពេល​៣​ខែ​ដំបូង​សោះ​ នៃ​ដើមឆ្នាំ ២០១៨។

ថ្មីៗ​នេះ​ ចំណូល​ និង​ប្រាក់​ចំណេញ​ដែល​ផលិតកម្ម​យក្ស​ចំនួន​ ៣​របស់​កូរ៉េ​ បាន​លាត​ត្រដាង​ហើយ ក្រោយ​ដឹង​ភ្លាម​ម្នាក់ៗ​បើក​ភ្នែក​ធំៗ​គ្រប់​គ្នា។ វា​លែង​ជា​រឿង​អាថ៌​កំបាំង​ទៀត​ហើយ​ ដែល​ ផលិតកម្ម​ SM, JYP និង​ YG អាច​រក​ចំណូល​បាន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ឆ្នាំៗ ដោយ​សារ​តារាៗ​ក្នុង​ផលិតកម្ម​ទាំង​នេះ​សុទ្ធ​តែ​ខ្លឹមៗ និង​ទទួល​បាន​ការ​គាំទ្រ​ភ្លូកទឹកភ្លូក​ដី។

លោក Lee Soo Man ស្ថាបនិកផលិតកម្ម SM

ជាក់ស្ដែង​ ដូច​ផលិតកម្ម​ SM ជាមួយ​ក្រុម​ល្បី​ជំនាន់​ថ្មី​ NCT រួម​ដៃគ្នា​រក​ចំណូល​ចូល​ក្នុង​ក្រុមហ៊ុន​រហូត​ទៅ​ដល់​ ១១០,៦ពាន់លានវ៉ុន (ប្រហែល​ ១០២ ​៥៦៨ ៨៥៣ដុល្លារ)។ បើ​គិត​ពី​ប្រាក់​ចំណេញ​សុទ្ធ​ គឺ​ប្រមាណ ១០ភាគរយ ឬ​​​ខ្ទង់​ ១១,៤ពាន់​លានវ៉ុន​ (ប្រហែល​ ១០ ៥៧២ ១៩៦ ដុល្លារ)សម្រាប់​ ៣ខែ​ដំបូង។

លោក Yang Hyun Suk ស្ថាបនិកផលិតកម្ម YG

បន្ទាប់​ពី​ផលិតកម្ម​ SM គឺ​តាម​ពីក្រោយ​ដោយ​ YG ដែល​អាច​រក​ចំណូល​បាន​ ៧៧,២ពាន់លានវ៉ុន (ប្រហែល ៧១ ៥៩៤ ១៧២ដុល្លារ) ប៉ុន្តែ​ចំណេញ​បាន​ត្រឹម​ ៧០០លានវ៉ុន​ (ប្រហែល ៦៤៩ ១៩៦ ដុល្លារ) ប៉ុណ្ណោះ។ ​​

លោក Park Jin Young (J.Y. Park) ស្ថាបនិកផលិតកម្ម JYP

ចំណែក​ JYP វិញ​ មាន​ចំណូល​ត្រឹម​តែ​ ២៣ ពាន់លានវ៉ុន (ប្រហែល ២១ ៣២៩ ៨៧០លាដុល្លារ) ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន ១,៨ពាន់លានវ៉ុន (ប្រហែល ១ ៦៦៩ ២៩៤ ដុល្លារ)៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់