• 2018-05-17 07:45:00
  • ចម្រៀង

Christina Aguilera និង Demi Lovato ទើប​តែ​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ "Fall In Line” ពីរោះ​ខ្លាំង

  • 2018-05-17 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​ Diva ពូកែ​ស្រែក​ទាំង​ពីរ​រូប​គឺ Christina Aguilera និង Demi Lovato ទើប​តែ​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ច្រៀង​រួម​គ្នា ដែល​មាន​ចំណង​ជើង​ថា "Fall In Line” កាល​ពី​ថ្ងៃ​ទី​១៦​ម្សិល​មិញ​នេះ​។ បទ​នេះ​មាន​បញ្ចូល​អត្ថន័យ​ ផ្ដោត​ទៅ​លើ​ភាព​ជា​ស្រ្ដី​​ និង​ជា​សារ​មួយ​ឲ្យ​នារីៗ​ទាំង​អស់​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

“Fall In Line” ជា​បទ​ចម្រៀង​ទោល​ថ្មី​មួយ​របស់ Christina សម្រាប់​អាល់ប៊ុម "Liberation” ដែល​នឹង​ចាប់​ដាក់​លក់​នៅ​ថ្ងៃ​ទី ១៥​ខែ​ក្រោយ​នេះ​។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ​គឺ បទ​ចម្រៀង​នេះ​មាន​អត្ថន័យ​ស្រដៀង​នឹង​បទ "Beautiful” របស់​នាង​ដែល​បាន​បញ្ចេញ​តាំង​ពី​ឆ្នាំ ២០០២។ ក្នុង​បទ​នោះ​ នាង​បាន​បរិយាយ​អំពី​រាង​រៅ​របស់​មនុស្ស​គ្រប់​គ្នា ទោះ​បី​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​និយាយ​បែប​ណា​ក៏​ដោយ មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ស្រស់​ស្អាត​ទៅ​តាម​លក្ខណៈ​ដោយ​ឡែកៗ​ពី​គ្នា។

នេះ​គឺ​ជា​លើក​ទី​១​ហើយ ដែល Christina និង Demi មាន​ចម្រៀង​មួយ​បទ​រួម​គ្នា​ដោយ​អ្នក​ទាំង​ពីរ​ តែង​តែ​សរសើរ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ទេពកោសល្យ​រៀង​ៗ​ខ្លួន។

តោះ​! អីចឹង​មក​ស្ដាប់​បទ​នេះ​ទាំង​អស់​គ្នា៖

ប្រភព៖ Hellogiggles ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់