- 2018-05-17 09:40:00
- ភាពយន្ត
តួ "Black Panther” ធុញនឹងធ្វើដៃខ្វែង "Wakanda Forever” ព្រោះតែធ្វើញឹកញាប់ពេក
- 2018-05-17 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួ "Black Panther” ធុញនឹងធ្វើដៃខ្វែង "Wakanda Forever” ព្រោះតែធ្វើញឹកញាប់ពេក
ចន្លោះមិនឃើញ
វាមិនមែនជាការងាយស្រួលទេ ដើម្បីធ្វើជាតារាល្បីមួយរូប។ តារាសម្ដែង Chadwick Boseman ដែលសម្ដែងជាតួ Black Panther បានត្រូវអ្នកគាំទ្រទាមទារឲ្យធ្វើដៃខ្វែង "Wakanda Forever” គ្រប់ពេលពួកគេជួបតារារូបនេះ។
ប៉ុន្តែមកដល់ពេលមើលទៅលោកប្រាកដជាធុញទ្រាន់នឹងធ្វើដៃបែបនេះហើយ ដោយសារតែរឿង "Black Panther” ទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់នៅលើ Box Office តាំងពីចាប់ដាក់បញ្ចាំងនៅខែកុម្ភៈឆ្នាំនេះ។
ជាក់ស្ដែងនៅក្នុងកម្មវិធី Live with Kelly and Ryan ដោយមានការចូលរួមដោយតារារូបនេះ លោកត្រូវគេថតបានរូបមួយសន្លឹកដែលធ្វើដៃខ្វែងដូចនោះ ប៉ុន្តែមានទឹកមុខយ៉ាងធុញទ្រាន់។ រូបនេះបានបញ្ចេញកាលពីសប្ដាហ៍មុន ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ជាច្រើនបញ្ចេញមតិទាក់ទងនឹងរឿងនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺវីដេអូមួយ ដែលត្រូវបានគេបង្ហោះបង្ហាញពីលោកចូលរួម កម្មវិធីប្រគល់សញ្ញាប័ត្រមួយបង្ហាញពីលោកថតរូបជាមួយសិស្សទើបតែបញ្ចប់ការសិក្សាម្នាក់ហើយចង់ឲ្យលោកនិយាយថា "Wakanda Forever” ភ្លាមៗនោះលោកក៏និយាយប៉ុន្តែធ្វើទឹកមុខគូរឲ្យធុញទ្រាន់។
ដូច្នេះហើយទើបអ្នកគាំទ្រជាច្រើនបានបង្ហោះរូបភាពកំប្លុកកំប្លែង ពាក់ព័ន្ធនឹងបញ្ហានេះ។
ទស្សនាវីដេអូតាមរយៈតំណនេះ