• 2018-05-18 02:26:15
  • ស្ទីលតារា

ស្ទីល​តែង​ខ្លួន ឯម រៀម និង​ស្ដេច​ដើរ​ម៉ូដ​ ហ្វីលីពីន មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ

  • 2018-05-18 02:26:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ស្ដេច​ដើរ​ម៉ូដ​ ហ្វីលីពីន Sinon Loresca មាន​ស្ទីលច្រើន​ក្នុង​ការ​តុប​តែង​ខ្លួន​ក្ដី​ តែ​បើ​និយាយ​ពី​បណ្ឌិត​ច្នៃ​ម៉ូដ​ ឯម រៀម ឯណេះ​វិញ​ក៏​មិន​ចាញ់​រាជិនី​ស្រមូម​សាច់​ដុំ​ខាង​លើ​នេះ​​ប៉ុន្មាន​ឡើយ។

ភាព​មិន​ចាញ់​គ្នា​នេះ​ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​ មាន​សាច់​ដុំ​​​​ហើយ​ចូល​ចិត្ត​តុប​តែង​ខ្លួន​ប្លែក​ៗ​​ ដូចគ្នា​ជាមួយ​ស្បែក​ជើង​កែង​ចោទ​ ក្នុង​សម្លៀក​បំពាក់​សិច​ស៊ី​​ជា​លក្ខណៈ​មនុស្ស​ស្រី តែ​មាន​ពុក​មាត់​ និង​ពុកចង្កា​។ ចំណុច​ទាំង​អស់​នេះ​ហើយ​ទើប​យើង​ អាច​និយាយ​បាន​ថា​ អ្នក​ទាំង​ពីរ​មាន​ស្ទីលតុប​តែង​ខ្លួន​មិន​ចាញ់​គ្នា​នោះ​ទេ។

គួរ​រម្លឹក​ថា Sinon Loresca នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​នេះ​ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​ ដោយ​ស្នាក់​នៅ​រយៈ​ពេល​ ៤ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ១៨ ដល់​ថ្ងៃ​ ទី​២២ ខែ​ឧសភា ឆ្នាំ២០១៨ ទើប​ចាក​ចេញ​ពី​កម្ពុជា។

ទស្សនា​ស្ទិល​តុប​តែង​ខ្លួន ឯម រៀម និង​ស្ដេច​ដើរ​ម៉ូដ Sinon Loresca ខាង​ក្រោម​នេះ​៖​

ឯម រៀម

Sinon Loresca

​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់