• 2018-05-19 00:00:00
  • ស្ទីលតារា

តារាស្រីឥណ្ឌា ៦នាក់មានជោគវាសនាខុសគ្នាក្រោយ​វះកាត់​​​កែបបូរមាត់ ​

  • 2018-05-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​អ្នក​សិល្បៈ​គ្រប់​រូប​សុទ្ធ​តែ​មាន​សម្រស់​ស្រស់​ស្អាត​នោះ​ទេ តែ​ដោយសារ​ពេល​ខ្លះ​ពួកគេ​ចេះ​រៀប​ចំ​តុបតែង​ខ្លួន និង​កែកុន​បន្តិច​បន្តូច​ដើម្បី​លើក​សម្រស់​ឲ្យ​កាន់​តែ​ត្រដែត។

តួ​យ៉ាង​ដូច​តារា​បូលីវូដ​ទាំង​ ៦​រូប​ខាង​ក្រោម​ សម្រេច​កែ​ទម្រង់​មាត់​​បន្តិច​ ដើម្បី​ឲ្យ​ប្លែក​ពី​បបូរ​មាត់​ដើម ដែល​ពួកនាង​គិត​ថា​មិន​សូវ​ស្អាត។ អ្នក​ទាំង​ ៦​នោះ​រូម​មាន៖

១. តារាសម្ដែង​ Priyanka Chopra

អតីត​បវរកញ្ញា​ពិភពលោក​ឆ្នាំ​ ២០០០​រូប​នេះ​ បាន​កែ​បបូរ​មាត់​ឲ្យ​មាន​ទម្រង់​ស្រស់​ស្អាត​ជាង​ ពេល​ដែល​នាង​ចូល​សិល្បៈ​ដំបូង។ ​គ្រប់​គ្នា​សរសើរ​ថា​ នាង​ស្អាត​ជាងមុន​ ហើយ​ការងារ​នាង​ក៏​ចេះតែ​រីកចម្រើនឡើងៗ។

២. តារាសម្ដែង​ Nargis Fakhri

ពីមុន​ទម្រង់​មាត់​របស់​ Nargis មាន​សភាព​រាង​ក្រហិប​ ទើប​នាង​ត្រូវ​សម្រេច​កែ​ឲ្យ​មាន​រាង​សម​ជាង​មុន​បន្តិច។ ក្រោយ​កែ​ សម្រស់​នាង​កាន់​តែ​លេច​ធ្លោ​មួយ​កម្រិត​ ហើយ​បន្ថែម​ភាព​ទាក់ទាញ​ពេញ​ផ្ទែមុខ ពិសេស​ត្រួវប៉ាន់ក្នុង​ការថត​ម៉ូដ​ និងសម្ដែង។

៣. តារាសម្ដែង​ Mouni Roy

តួ​ឯក​ស្រី​ក្នុង​រឿង​ "ប្រពន្ធ​ពស់” រូប​នេះ​ក៏​ជា​តារា​ស្រី​កំពូល​សម្រស់​ម្នាក់​ដែរ​ប្រចាំ​ប្រទេស​ឥណ្ឌា។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​កាល​ពី​ចូល​សិល្បៈ​ភ្លាមៗ​ មាត់​នាង​មាន​សភាព​ស្ដើង ជាហេតុ​ធ្វើ​ឲ្យ​តារា​ស្រី​ វ័យ​៣២ឆ្នាំ​រូបនេះ​ កែ​ឲ្យ​ធំ​ជាង​មុន។ ទម្រង់​បបូរ​មាត់​របស់​នាង​ ក្រោយ​កែ​ហើយ​ពិត​ជា​សិចស៊ី​ និង​ស្រស់​ស្អាត​បំផុត។

៤. តារាសម្ដែង​ Anushka Sharma

ចំណែក​តារា​ស្រី​រូបនេះ​វិញ​ ក្រោយ​វះកាត់​កែ​មាត់​ ស្រាប់​តែ​ក្លាយ​ជា​ជន​រង​គ្រោះ​ ដោយ​ដោយសារ​ពាក្យ​រិះគន់​ពី​មហាជន​ទៅ​វិញ។ ​ម្នាក់ៗ​បែរ​ជា​ចាប់​ផ្ដើម​បង្កើត​រឿង​រ៉ាវ​ និង​ចំអក​នឹង​បបូរ​មាត់​របស់​នាង​ទៅវិញ។ ប៉ុន្តែ​ទោះ​ជាយ៉ាងណា Anushka ក៏​ព្រម​ទទួល​ទាំង​រីករាយ ព្រម​ទាំង​ប្រកាស​ថា​ នាង​ជាមនុស្ស​ ដូចនេះ​នាង​មិន​ល្អ​ឥត​ខ្ចោះ​ឡើយ។

៥. តារាសម្ដែង​ Katrina Kaif

ស្រី​ស្អាត​រូប​នេះ​វិញ​ គឺ​ជា​តារា​ស្រី​ដែល​គ្រប់​គ្នា​ចោទ​ថា​ ពូកែ​ខាង​កែ​កុន​សម្ផស្ស ប៉ុន្តែ​នាង​មិន​ដែល​ទទួល​ស្គាល់​ម្ដង​ណា​ឡើយ។ ប៉ុន្តែ​សម្រាប់​ផ្នែក​បបូរ​មាត់​របស់​នាង​វិញ​ ម្នាក់ៗ​ប្រាកដ​ច្បាស់​ថា​ជា​ការ​កែ ព្រោះ​បើ​ពិនិត្យ​ឲ្យ​ជាក់​ពី​រូប​ពេល​ចូល​សិល្បៈ​ដំបូង​ និង​បច្ចុប្បន្ន​ មាត់​ Katrina ខុសគ្នា​ដាច់។

៦. តារាសម្ដែង​ Ayesha Takia

ធ្លាប់​តែ​មាន​មុខ​ស្អាត​បែប​ធម្មជាតិ​ ប៉ុន្តែ​ក្រោយ​មក​ Ayesha ស្រាប់​តែ​សម្រេចកែ​កុន​សម្ផស្ស​ឲ្យ​ប្លែក​ជាង​មុន​វិញ។ ដោយសារ​បែប​នេះ​ អ្នក​គាំទ្រ​មួយ​ចំនួន​របស់​នាង​ហាក់​មាន​ប្រតិកម្ម​នឹង​ការ​កែ​ម្រស់​ថ្មី​របស់​នាង​ ដោយសារ​ខុស​គ្នា​ឆ្ងាយ​ពេក តាំង​ពី​ឆ្អឹង​ថ្ពាល់ ត្របក​ភ្នែក​ និង​បបូរ​មាត់​ប្លែក​ជាង​មុនខ្លាំង៕

ប្រភព៖ caravanalive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់