• 2018-05-18 10:26:53
  • ជីវិតតារា

ច្រើនសន្លឹក ឆាយ វី​រៈ​យុទ្ធ​ បង្ហាញភាព​ផ្អែម​ល្ហែម​ជាមួយភរិយា មិនចាញ់គូស្នេហ៍ថ្មីថ្មោង

  • 2018-05-18 10:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រៀប​អាពាហ៍ពិពាហ៍​រួម​តារាចម្រៀង ឆាយ​ វីរៈ​យុទ្ធ​ កាន់​តែ​បង្ហាញ​ភាព​ផ្អែម​ល្ហែម​ ឃើញ​ហើយ​គួរ​ឲ្យ​ច្រណែន​។

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​លោក ឆាយ វីរៈ​យុទ្ធ​ បាន​នាំភរិយា​រូប​ស្អាត​របស់​ខ្លួន​ទៅ​ដើរ​កម្សាន្ត​ជា​ច្រើន​កន្លែង​​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស ដើម្បី​សាង​អនុស្សាវរីយ៍​​ដំណើរ​រួម​គ្នា​លើវិថី​ជីវិត​គូ​​។ ជាពិសេស​លោក​​តែង​តែ​បង្ហោះ​រូប​ភាព​ផ្អែម​ល្ហែម​មិន​ដាច់។ តារា​ចម្រៀង​សំឡេង​ធ្ងន់​ ឆាយ ​វីរៈ​យុទ្ធ​ ​ បាន​​រៀប​អាពាហ៍ពិពាហ៍  ជាមួយ​អ្នក​និពន្ធ​រូប​ស្រស់​ សែ ចាន់​ឌី កាល​ ទី២១ ខែ​ឧសភា ឆ្នាំ២០១៧ មក​ដល់​ពេល​នេះ​ជិត​១ឆ្នាំ​ហើយ​៕

​​

អត្ថបទ៖ ច្រឹក ស្រីអូន

រូបភាពផ្តល់សិទ្ធិដោយ អ្នក​នាង​ សែ ចាន់ឌី

មតិយោបល់