• 2018-05-19 02:47:54
  • ជីវិតតារា

ដុង​មិនធម្មតា! ទើបអាយុ៣ឆ្នាំ​សោះ កូនម៉ារីម៉ា ប៉ិនសម្ដែងខ្លាំងដៃមិនចាញ់ឪពុកម្ដាយទេ​

  • 2018-05-19 02:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ពាក្យ​ចាស់​និយាយ​ថា​ ស្លឹក​ឈើ​​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ពិត​ជា​ត្រឹម​ត្រូវ​បំផុត មានន័យ​ថា​កូនៗ​ដែល​មាន​ម្ដាយ​ឪពុក​មាន​ដុង​អ្វី​មួយ​ ពួកគេ​នឹង​មាន​ចំណង់ចំណូល​ចិត្ត​​​​​​​​​​​​​​​​​​​​​​​​ទំនោរ​ទៅ​តាម​ជំនាញ​នោះ​ដែរ។

បើ​ក្រឡេក​មើល​កូន​ស្រី​របស់​កំពូល​តារា​សម្ដែង​ប្រចាំ​ហ្វីលីពីន​ Dingdong Dantes និង​ Marian Rivera ទើប​មាន​អាយុ​ ៣​ឆ្នាំ​ សោះ​ប៉ុន្តែ​មាន​ទេពកោសល្យ​សិល្បៈ​ពេញ​ខ្លួន​មិន​ខុស​ពី​ឪពុក​ម្ដាយ​ឡើយ។

តួ​យ៉ាង​ក្នុង​ជំនួប​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ត្រង់​ជាមួយ​នាយក​គ្រប់គ្រង​របស់​ទូរទស្សន៍​ GMA នាង​តូច​ Ziaបាន​បង្ហាញ​សមត្ថភាព​សម្ដែង​លេង​ទឹក​មុខ​គ្រប់​រូបភាព​ ពោរពេញ​ដោយ​ភាព​ក្លាហាន។ កាយវិការ​របស់​នាង​ពិត​ជា​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​អត់​ទ្រាំ​​មិន​សរសើរ​មិន​បាន៕

ប្រភព៖ Team Dantes ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់