• 2018-05-19 03:40:50
  • ជីវិតតារា

អុញ​នុះ​​ ដេនី ក្វាន់ ច្រាន​ចោល​រឿង​រៀបការ​ជាមួយ​ប្រុស​ស្នេហ៍​​

  • 2018-05-19 03:40:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មាន​លេចឮ​ដំណឹង​ថា ដេនី ក្វាន់ និង​គូស្នេហ៍​​ត្រៀម​ដឹង​ដៃ​គ្នា​ចូល​រោងការ​​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​រង់ចាំ​ តែ​ពេលវេលា​ល្អ​មក​ដល់​តែប៉ុណ្ណោះ។

ព័ត៌មាន​ចូល​រោង​ការ​ឆាប់​ៗ​ជា​មួយ​​ប្រុស​ស្នេហ៍​​ជា​អ្នក​ជំនួញ​​ត្រូវ​បាន ដេនី ក្វាន់ ច្រាន​ចោល​ថា​ មិន​មែន​ជា​ការ​ពិត​ឡើយ​ ខណៈ​ពេល​នេះ​​ម្នាក់​ៗ​​ជាប់​រវល់​ នឹង​មុខ​របរ​រកស៊ី​ផ្ទាល់​ខ្លួន ​​ស្ទើរ​តែ​រក​ពេល​សម្រាក​គ្មាន​។ ដូច្នេះ​ហើយ​ត្រូវ​រង់ចាំ​​ពេលវេលា​ និង​ឱកាស​ល្អ​ដក​ឃ្លា​ពី​ការ​ងារ​ បាន​ខ្លះ​ចាំ​គិត​គូ​ពី​រឿង​រៀបការ​ក៏​មិន​ទាន់​យឺត​ពេល​ដែរ។

ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ​តារា​សម្ដែង​សាច់​សខ្ចី រូប​នេះ​រៀបរាប់​ថា៖" បើ​ឲ្យ​កំណត់​​ថា​ ចូល​រោង​ការ​នៅ​ថ្ងៃ​ណា​នោះ​មិន​អាច​កំណត់​បាន​ទេ​បង​ មួយ​រយៈ​នេះ​ខ្ញុំ​រវល់​ជាមួយ​ការ​ងារ​រក​ស៊ី​ខ្លាំង​ពេក​ ជាមួយ​ហាង​ថែរក្សា​សម្ផស្ស​២​កន្លែង​ និង​ ឃ្លាំង​លក់​ឡាន​មួយ​ទៀត​ ដល់​អ៊ីចឹង​ទៅ​ពួក​យើង​អត់​ទាន់​គិត​ទេ បង"។

បើ​គិត​មក​ដល់​ពេល​នេះ​ទំនាក់​ទំនង​ស្នេហា​ ដេនី ក្វាន់ និង​ ច័ន្ទ មករា មាន​រយៈ​ពេល​ជាង ២ឆ្នាំ​​មក​ហើយ ព្រម​ទាំង​មាន​ការ​ដឹងឮ​ពី​សាច់​ញាតិ​ចាស់​ទុំ​ទាំង​សង្ខាង​។ ក្ដី​ស្នេហា​កើត​ឡើង​ដំបូង​មក​ ពី​និស្ស័យ​ និង​ការ​អាណិត​ ណាមួយ​​អនាគត​កូន​កំលោះ​នាង ពូកែ​យក​ចិត្ត​ថ្លើម​ផង​​ គ្រប់​បែប​យ៉ាង​ ទើប​ធ្វើ​ឲ្យ​ខ្លួន​បាក់​ចិត្ត​ស្រឡាញ់​ទៅវិញ​៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់