• 2018-05-20 02:42:47
  • ព័ត៌មាន

ក្មេង​ស្រី​ម្នាក់​សុំ The Rock ទៅ Prom តែ​អ្វី​ដែល​ទទួល​បាន​គឺ​លើស​ពី​ការ​រំពឹង​ទុក

  • 2018-05-20 02:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មេសា ក្មេង​ស្រី​វ័យ ១៨ ឆ្នាំ​ម្នាក់​ឈ្មោះ Katie Kelzenberg បាន​បង្ហោះ​វីដេអូ​មួយ​លើ​គណនី Twitter របស់​នាង ដើម្បី​ស្នើ​សុំ​តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ Dwayne Johnson ហៅ The Rock អញ្ជើញ​ចូលរួម​កម្មវិធី​ជប់លៀង​បញ្ចប់​ឆ្នាំ​សិក្សា​​​ជាមួយ​នាង។

វីដេអូ​របស់​នាង គឺ​ទទួល​បាន​ការ​ចូល​មើល​ច្រើន​ជាង ៣២៩, ០០០ដង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​វីដេអូ​ស្នើ​សុំ​របស់​នាង​បាន​លេច​ឮ​ទៅ​ដល់​តារា​សម្ដែង The Rock។ ហើយ​ជា​ការ​ពញ្ញាក់​អារម្មណ៍ តារា​សម្ដែង​រូប​នេះ​​ក៏​បាន​ផ្ញើ​ជា​ខ្សែ​អាត់​សំឡេង​ឆ្លើយ​តប​ទៅ​ក្មេង​ស្រី​រូប​នោះ​វិញ។

ជា​សំណាង​មិន​ល្អ តារា​សម្ដែង​រូប​នេះ​មិន​អាច​អញ្ជើញ​ចូលរួម​កម្មវិធី​ជប់លៀង​នោះ​ជាមួយ​នាង​បាន ព្រោះ​អំឡុង​ពេល​នោះ លោក​កំពុង​ជាប់​ថត​ខ្សែ​ភាពយន្ត "Jungle Cruise” នៅ​លើ​កោះ​ហាវ៉ៃ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​​ធ្វើ​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​​មួយ​សម្រាប់​នាង​និង​មិត្តភ័ក្ដិ​របស់​នាង​ទាំង​អស់។

លោក​បាន​ជួល​បន្ទប់​រោង​កុន​មួយ​ទាំង​មូល​ដែល​មាន​កៅអី​សរុប ២៣២​កៅអី ទុក​សម្រាប់​តែ​​នាង និង​មិត្តភ័ក្ដិ ក្រុម​គ្រួសារ​នាង​ទាំង​អស់ ដើម្បី​ទស្សនា​ខ្សែ​ភាពយន្ត​ថ្មី​របស់​លោក "Rampage”។ អ្វី​ដែល​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ក្មេង​ស្រី​ឈ្មោះ Katie Kelzenberg រូប​នេះ​ក៏​អាច​ញ៉ាំ​ចំណី​អាហារ​ទាំង​ប៉ុន្មាន​ក្នុង​រោង​កុន​នោះ​ដោយ​សេរី​ថែម​ទៀត​ផង។

ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ទោះ​បី​ជា តារា​សម្ដែង The Rock មិន​បាន​មាន​វត្តមាន​នៅ​ជាមួយ​នាង​ក៏​ដោយ ក៏​លោក​បាន​ផ្ដល់​នៅ​អ្វី​ដែល​ពិសេស​មិន​អាច​បំភ្លេច​បាន​សម្រាប់​នាង​​ដែរ៕ ​​​​

ប្រភព៖ nextshark ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់