• 2018-05-20 03:32:20
  • ជីវិតតារា

៣ ចំណុច​ពី ស៊ីន យូប៊ីន ដើម្បី​សុខភាព​ផ្លូវ​ចិត្ត​ និង​សម្រស់​ស្រស់​ស្អាត​

  • 2018-05-20 03:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​សិល្បៈ ពិតជា​រវល់​ខ្លាំង សូម្បី​តែ​ពេល​ដេក​ក៏​មិន​សូវ​បាន​គ្រប់​គ្រាន់​ផង​ ដូចនេះ​ក្នុង​មាន​ជា​សិល្បករ​ត្រូវ​មាន​តិចនិច​ថែរក្សា​សុខ​ភាព​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ដើម្បី​បំពេញ​ការងារ​កាន់​តែ​ប្រសើរ​។ ខាង​ក្រោម​នេះ Sabay សូម​លើក​យក​បទពិសោធន៍ ៣ ចំណុច​ដែល​ តួ​ឯក​ស្រី​ឆ្នើម​ ស៊ីន យូប៊ីន អនុវត្ត ដើម្បី​ឱ្យ​ការងារ​សិល្បៈ​របស់​ខ្លួន​កាន់​តែ​ជោគជ័យ​ និង​មិន​ប៉ះពាល់​សុខភាព​។

១. ថែរក្សា​សុខភាព

ទោះ​ជា​រវល់​ខ្លាំង​យ៉ាង​ណា មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​មិន​ឱ្យ​ដេក​ពួន​ឡើយ​ ត្រូវ​មាន​ពេល​សម្រាប់​ខ្លួន​ឯង​ សម្រាន្ត ហាត់ប្រាណ បរិភោគ ដើម្បី​សុខភាព​រឹងមាំ​ និង​លំហែ​ ដើម្បី​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ​។ កញ្ញា ស៊ីន យូប៊ីន បន្ត​ថា លុយ​កាក់​សំខាន់​សម្រាប់​ការ​រស់នៅ​មែន​ តែ​សុខភាព​ រឹត​តែ​សំខាន់​ បើ​ចង់​រក​លុយ​ឱ្យ​បាន​ច្រើន​ ត្រូវ​ធ្វើការ​ឱ្យ​បាន​ល្អ​ ដោយ​មាន​សុខភាព​ល្អ កុំ​ធ្វើការ​ឱ្យ​បាន​តែ​ច្រើន​ ដើម្បី​លុយ​បាន​ច្រើន​ តែ​ខូច​សុខភាព​។

២. ចេះ​ចែក​រំលែក

កញ្ញា ស៊ីន យូប៊ីន ពន្យល់​ថា​ ពេល​ការងារ​បាន​កាន់​តែ​ប្រសើរ ជីវិត​មាន​ភាព​ជោគ​ជ័យ មនុស្ស​យើង​ត្រូវ​ចេះ​ចែក​រំលែក​ក្ដី​សុខ​ដល់​មនុស្ស​ដែល​រស់​នៅ​ជុំវិញ​ខ្លួន​ ដូចជា​អ្នក​គាំទ្រ​អ្នក​ និង​គ្រួសារ​ជា​ទី​ស្រលាញ់។ ស្រី​ស្អាត​ យូប៊ីន ក៏​បន្ត​ថា ការ​ធ្វើ​បុណ្យ​កុសល បុណ្យ​កុសល​រមែង​ផ្ដល់​នូវ​ចិត្តជ្រះថ្លា និង​វាសនា​ល្អ​ដល់​យើង​វិញ ដូច​នេះ​ការ​ធ្វើ​បុណ្យ​ដាក់​ទាន​ ជា​ទម្លាប់​ហើយ​សម្រាប់​រូប​នាង​ ព្រោះ​កញ្ញា នៅ​តែ​ប្រាថ្នា​រូប​សម្បត្តិ​ល្អ​ និង​មនុស្ស​ល្អ​នៅ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ច្រើន​។

៣. ​កុំ​ឈប់​

ជីវិត​នេះ​ យើង​តែង​តែ​ជួប​បញ្ហា​ ដូចនេះ​ហើយ​ យើង​ត្រូវ​រៀន​ដោះស្រាយ​បញ្ហា​ទាំង​អស់​នោះ​កុំ​ឈប់​ កុំ​បណ្ដោយ​ឱ្យ​បញ្ហា​ក្នុង​ជីវិត​បញ្ឈប់​ក្ដី​សុបិន​របស់​អ្នក នេះ​ជា​សម្ដី​របស់​យូប៊ីន។ កញ្ញា យូប៊ីន បន្ត​ទៀត​ថា ជីវិត​ក្នុង​វិស័យ​សិល្បៈ​ ប្រិយមិត្ត​នឹង​ឃើញ​តែ​ស្នាម​ញញឹម​និង​ភាព​ល្អ​ឡូយ​ឆាយ​របស់​សិល្បករ​ប៉ុណ្ណោះ តែ​ធាតុ​ពិត​ពួក​គាត់​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ដូច​មនុស្ស​ទូទៅ​ដែរ។ តែ​តួនាទី​របស់​គាត់​គឺ​នៅតែ​ញញឹម​និង​ព្យាយាម​បង្ហាញ​អ្វី​ដែល​ល្អ​សម្រាប់​ទស្សនិកជន​ ដើម្បី​ឱ្យ​គ្រប់គ្នា​មាន​កម្លាំង​ចិត្ត​យក​ឈ្នះ​​បញ្ហា​ជីវិត​របស់​ខ្លួន៕

អត្ថបទ៖ Sunny

មតិយោបល់