- 2018-05-20 08:31:05
- ព័ត៌មាន
Ed Sheeran ជះលុយជាងកន្លះលានដុល្លារ ជីកស្រះធម្មជាតិលម្អសួន
- 2018-05-20 08:31:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ed Sheeran ជះលុយជាងកន្លះលានដុល្លារ ជីកស្រះធម្មជាតិលម្អសួន
ចន្លោះមិនឃើញ
តារាចម្រៀង Ed Sheeran បានចំណាយប្រាក់ជាងកន្លះលានដុល្លារ ដើម្បីជួលអ្នកជំនាញឲ្យច្នៃជីកស្រះធម្មជាតិមួយក្នុងសួនច្បាររបស់លោក។
ការចំណាយប្រាក់យ៉ាងច្រើនទៅលើការជីកស្រះ ដោយសារតែរូបលោកជាមនុស្សស្រឡាញ់ធម្មជាតិ។ លោកបានបញ្ជាក់ថា ដោយសារតែចង់ហែលទឹកឲ្យមានលក្ខណៈដូចក្នុងតំបន់ព្រៃភ្នំ ធម្មជាតិ ទើបលោកចង់ឲ្យក្ដីស្រមៃនេះក្លាយជាការពិតក្នុងសួនច្បាររបស់លោកផ្ទាល់។
បើតាមប្រភពមួយបាននិយាយថា៖ "បច្ចុប្បន្ននេះ តារាល្បីៗជាច្រើនបានចាប់អារម្មណ៍ខ្លាំងទៅលើសម្រស់ធម្មជាតិពណ៌បៃតង ហើយចំពោះស្រះជីកបែបធម្មជាតិ អាចឲ្យពួកគេវិលត្រឡប់ទៅរកអាងទឹកបែបធម្មជាតិដោយគ្មានសារជាតិគីមី។ ប៉ុន្តែប្រាកដណាស់ ស្រះលក្ខណៈធម្មជាតិបែបនេះគឺត្រូវចំណាយលុយច្រើនលើសលុប"៕
ចុចអាន៖
ក្មេងស្រីម្នាក់សុំ The Rock ទៅ Prom តែអ្វីដែលទទួលបានគឺលើសពីការរំពឹងទុក
ផ្អែមល្ហែមណាស់! Brandon Flynn ផ្ញើសារជូនពរថ្ងៃខួបកំណើត Sam Smith