- 2018-05-21 01:35:00
- ជីវិតតារា
មកស្គាល់តារា K-Pop ៥រូបសុទ្ធតែជើងខ្លាំងលេងហ្គេមផ្កាប់មុខ
- 2018-05-21 01:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់តារា K-Pop ៥រូបសុទ្ធតែជើងខ្លាំងលេងហ្គេមផ្កាប់មុខ
ចន្លោះមិនឃើញ
ក្រៅពីទំនេរពីការងារសិល្បៈ តារាៗតែងលម្ហែអារម្មណ៍ជាមួយការកម្សាន្តផ្សេងៗគ្នា។ ក្នុងចំណោមអ្នកទាំងនោះ ក៏មានអ្នកខ្លះគឺជាជើងខ្លាំងលេងហ្គេមមិនធម្មតា ថែមទាំងលេងសុទ្ធតែហ្គេមល្បីៗដូចជា League of Legends, Starcraft, Sudden Attack and Overwatch ជាដើម។
ដោយសារបច្ចេកវិទ្យាមានភាពរីកចម្រើន វីដេអូហ្គេមកាន់តែមានការនិយមលេងក្នុងប្រទេសកូរ៉េ។ យុវវ័យជាច្រើនបានចំណាយពេលក្នុងការកម្សាន្តអារម្មណ៍ជាមួយល្បែងកម្សាន្តនេះ ហើយក្នុងនោះក៏មានតារា ទាំង ៥រូបខាងក្រោមដែរ៖
១. តារាសម្ដែង Lee Minho
ក្រៅពីទំនេរពីការងារសិល្បៈ Minho ជាអ្នកដែលជក់នឹងហ្គេម League of Legend មិនធម្មតាម្នាក់។ មានម្ដងលោកធ្លាប់និយាយថា ប្រសិន លោកមិនធ្វើជាតារាសម្ដែងទេ ខ្លួនគួរតែបានក្លាយជាអ្នកជំនាញលេងហ្គេមទៅហើយ ឬធ្វើការក្នុងក្រុមហ៊ុនហ្គេម។
២. តារាចម្រៀង Heechul (Super Junior)
តារារូបនេះ ក៏ជាអ្នកញៀននឹងហ្គេម League of Legends ម្នាក់ដែរ ថែមទាំងធ្លាប់ទាំងបានចូលរួមជាពិសេសជាអ្នកអធិប្បាយអំឡុងការប្រកួតហ្គេម 2016 RPG ទៀតផង។
៣. តារាចម្រៀង Mina (ក្រុម TWICE)
តារាស្រីរូបនេះ គឺជាអ្នកគាំទ្រហ្គេមអនឡាញ Elsword ផ្កាប់មុខម្នាក់ រហូតធ្វើជាម៉ូដែលឲ្យហ្គេមនេះទៀតផង។
៤. តារាចម្រៀង Jungkook (ក្រុម BTS)
Jungkook ឯណេះវិញចូលចិត្តលេងហ្គេមទូរសព្ទ ប៉ុន្តែល្បីថាជាអ្នកប៉ិនលេងហ្គេម Overwatchរបស់ Blizard ដែរ។
៥. តារាចម្រៀង LE (EXID)
តារាស្រីរូបនេះតែងចំណាយពេលលេង Diablo 3 ដែលជាហ្គេមប្រយុទ្ធអនឡាញដែលពេញនិយមមួយ៕