• 2018-05-21 02:25:00
  • ព័ត៌មាន

កក្រើកពេញសិល្បៈថៃ ពេល BaoBao ត្រូវគេលួច​ក្ដិចដល់ថ្នាក់ស្រែកយំមិនធ្លាប់មានពីមុន

  • 2018-05-21 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ហេតុ​កំពុង​កក្រើក​មួយ​នៅ​ប្រទេស​ថៃ​ បាន​បង្ក​ជា​ភាព​វឹកវរ​ពេញ​ពិភពសិល្បៈ​ ក្រោយ​ពេល​ក្មេង​តូច​ Bao Bao ត្រូវ​មនុស្ស​ម្នាក់​លួច​ក្ដិច។

ព័ត៌មាន​នេះ​កំពុង​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន​ការ​ខឹង​សម្បារ​ ពិសេស​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​មនុស្ស​ម្នាក់​ដែល​បាន​បន្លំ​ក្ដិច​កូន​ស្រី​របស់​តារា​សម្ដែង​ Gubgib និង​ Bie KPN មាន​ឈ្មោះ​ថា​ BaoBao ឲ្យ​ទ្រហោ​យំ​ពេញ​កម្មវិធី​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា។

ក្រោយ​ហេតុការណ៍​នោះ​កើត​ឡើង​ភ្លាម​ Gubgib ក៏​បាន​បង្ហោះ​សារ​មួយ និយាយ​ពី​ភាព​ឈឺ​ចាប់​របស់​កូន​ស្រី​ដែល​មាន​អ្នក​លួច​ក្ដិច​ពីក្រោយ។ ក្នុង​នាម​នាង​ជា​ម្ដាយ​ ច្បាស់​ណាស់​គឺ​មាន​ការ​ខឹង​សម្បារ​ចំពោះ​ទង្វើ​នេះ​ណាស់ ហេតុអ្វី​អ្នក​នោះ​ហ៊ាន​ធ្វើ​បែប​នេះ​ដាក់​កូន​នាង​ ទាំង​ដែល​ក្នុង​គ្រួសារ​ គ្មាន​អ្នកណា​ហ៊ាន​ធ្វើ​បែប​នេះ​ឡើយ។

អ្នក​សិល្បៈ​ក៏​ដូចជា​អ្នក​គាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​ឃោរឃៅ​នេះ ព្រមទាំង​លើក​ទឹកចិត្ត​លួងលោម និងសុំ​ឲ្យ​ស្នាម​ក្ដិច​នោះ​ឆាប់​ជា​សះ​ស្បើយ​ ពិសេសជូនពរ​ BaoBao ​កុំ​ឲ្យ​ជួប​រឿង​បែប​នេះ​ទៀត។

ដោយ​ឡែក​ សម្រាប់​លោក​ឪពុក​ Bie KPN វិញ​គ្រាន់​តែ​ដឹង​ដំណឹង​នេះ​ភ្លាម​ បាន​រូតរះ​ប្រញាប់​មក​ប្រទេស​ថៃ​វិញ​ មក​ជួប និង​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​​កូន​សំណព្វ៕

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់