• 2018-05-21 06:56:07
  • ព័ត៌មាន

មក​មើល​ MV «ស្វា​រាំ​មុន​ឃីស»​ ៣បែប​ផ្សេង​គ្នា​យ៉ាង​ណា​ដែរ​?

  • 2018-05-21 06:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ស្វារាំ​មុន​ឃីស​ជា​បទ​ចម្រៀង​មរតកដើមមួយ​ដែរ​ល្បី​រន្ទឺ​និង​ទទួល​យ៉ាង​ខ្លាំង​ក្នុង​ទសវត្ស​៦០ ដែល​ជា​ការ​បក​ស្រាយ​របស់​អ្នក​ស្រី​ប៉ែន​រ៉ន​។

ចម្រៀង​មួយ​បទ​នេះ​​នៅ​តែ​រក្សា​ជំហរ​​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ដួង​ចិត្ត​អ្នក​គាំ​ទ្រ​ខ្មែរ​ ។ មក​ដល់​បច្ចុប្បន្ន​បទ​នេះ​ត្រូវ​បាន​ តារា​ចម្រៀង​ ជំនាន់​ក្រោយ​យក​មក​ច្រៀង​បន្ត​ និង​ផលិត​ Mv ថ្មីរាង​ខ្លួន​។ តោះ​មក​ទស្សនា​ទាំង​អស់​គ្នា​៖

១. MV ក្នុង​ទសវត្ស​៦០​

ក្នុង​ការ​សម្ដែង​បទចម្រៀង​នេះ​បង្ហាញ​ពី​ក្បាច់​រាំ​ក្នុង​សម័យ​កាល​នោះ​ដោយ​បង្ហាញ​ពី​ភាព​ស្រស់​ និង​ភាព​ស៊ីវិល័យ​ក្នុង​ របស់​តារា​សម្ដែង​ក្នុង​សម័យ​នោះ។

២.MV ក្នុង​ឆ្នាំ​ ២០១០

បទ​នេះ​ជា​ការ​ ត្រូវ​បាន​ច្រៀង​ Covre ដោយ​កញ្ញា​ឡូរ៉ាម៉ម​ ដែលអមទៅ​ដោយ​​M V បង្ហាញ​ពី​ភាព​នឹក​ស្រណោះ​ពី​អតីតកាល​របស់​ស្រី​ម្នាក់​ នឹក​ដល់​ទសវត្ស៦០​។ ការ​សម្ដែង​នេះ​ក៏ ប្លែក​ភ្នែក​ម្យ៉ាង​ដែរ​។

៣.MV ក្នុង​ឆ្នាំ​២០១៨

ជិត​មួយ​ទសវត្ស កន្លង​មក​បទ​នេះ​ក៏​បាន​លេច​រូប​រាង​មក​ម្តង​ទៀត ក្នុង​សកម្ម​ភាព​ថត​និង​ផលិត​ដោយ​ក្រុម​យុវជន​ខ្មែរ « ជួប​គ្នា​ម្ដង​ទៀត» ដែល​ជា​ការ​បក​ស្រាយ​សាជាថ្មី​របស់​ កញ្ញា ដាណេ​ ។ Mvបទក៏​មិន​ធម្មតា​ពេល​ដែរ​បាន​ឃើញ​ហើយ​នឹក​ស្រណោះ​ដល់​ អតីតកាល​យ៉ាង​ខ្លាំង​៕​​​​

អត្ថបទ៖ ច្រឹក ស្រីអូន

មតិយោបល់