• 2018-05-21 07:45:00
  • ព័ត៌មាន

Taylor Swift បង្ហាញ​ខ្លួន​នៅ​កម្មវិធី BBMAs បន្ទាប់​ពី​បាត់​មុខ​ពី​កម្មវិធី​នានា​ជាង​២​ឆ្នាំ

  • 2018-05-21 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ត្រូវ​នឹង​ព្រឹក​ទៀប​ភ្លឺ​ថ្ងៃ​ច័ន្ទ​ម៉ោង​នៅ​ប្រទេស​កម្ពុជា កំពូល​តារា​ចម្រៀង​ប៉ុប Taylor Swift បាន​សម្រេច​ចិត្ត​ចូលរួម​កម្មវិធី​ប្រគល់​ពាន​លើក​ដំបូង​បំផុត​បន្ទាប់​ពី​អវត្តមាន​ក្នុង​កម្មវិធី​នានា​រយៈ​ពេល​២​ឆ្នាំ។

នៅ​ក្នុង​ឱកាស​នោះ Taylor បាន​ឈ្នះ​ពាន​តារា​ស្រី​ល្អ​បំផុត​ ដោយ​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​បង្ហាញ​ក្ដី​អំណរ​គុណ​ទៅ​កាន់​តារា​ៗ​ចម្រៀង​ដែល​ចូលរួម​សម្ដែង​ជាមួយ​នាង​គឺ Charli XCX និង Camila Cabello។

ការ​ចូលរួម​របស់​ម្ចាស់​បទ "Blank Space” នេះ​ធ្វើ​ឡើង​ក្រោយ​នាង​ទើប​តែ​ប្រគំ​តន្ដ្រី​នៅ​ពហុកីឡាដ្ឋាន Rose Bowl ទីក្រុង Pasadena ដែល​នាង​បាន​អញ្ជើញ​តារា​ល្បីៗ​ជា​ច្រើន​មក​ចូលរួម​ដូច​ជា Shawn Mendes, Selena Gomez និង Troye Sivan​។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Billboard ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់