• 2018-05-21 08:20:00
  • ជីវិតតារា

​ពី​អ្នក​រាំ​គ្មាន​លុយ​១រៀល​ឥឡូវ​ សេដ្ឋី ក្លាយ​ជា​តារា​ចម្រៀង​ត្រូវប៉ាន់​​តាម​ប៉ុស្តិ៍​ទូរទស្សន៍

  • 2018-05-21 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហែល​​ឆ្លង​​​វិថី​សិល្បៈ​អស់​រយៈ​ពេល​ ៧​ឆ្នាំ​មក​នេះ​​កំលោះ​សង្ហា សេដ្ឋី ​បាន​ជួប​រឿង​រ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​មុន​នឹង​ក្លាយ​​ខ្លួន​ជា​តារា​ចម្រៀង​ត្រូវ​បាន​ទូរទស្សន៍​ និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទាក់​ទង​ឲ្យ​ច្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​ដូច​សព្វថ្ងៃ។

សេដ្ឋី ថា ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​​ខ្លួន​គឺ​ជា​អ្នក​រាំ​​​ឲ្យ​តារា​ចម្រៀង​មួយ​ចំនួន​​​​​ឡើង​ច្រៀង​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ និង​តាម​ការ​ប្រគំតន្ត្រី​ នៅ​តាម​​បណ្ដា​ខេត្ត​ ជូន​ពេល​ខ្លះ​ទទួល​បាន​កម្រៃ​ ហើយ​មាន​ខ្លះ​មិន​បាន​ទទួល​សូម្បី​តែ​មួយ​រៀល​ក៏​មាន​ដែរ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ កំលោះ​សង្ហា​មក​ពី​ទីក្រុង​ភ្នំពេញ រូប​នេះ​មិន​បាន​បោះ​បង់​ក្ដី​ស្រមៃ​ចោល​ឡើយ​គឺ​លោក នៅ​តែ​តស៊ូ​ក្រាញននៀល​ រហូត​ក្លាយ​​​ជា​​តារា​ចម្រៀង​មួយ​រូប។

ក្រោយ​មក​ សេដ្ឋី បាន​ចូល​​ក្រុម​ចម្រៀង​ជាមួយ​​អ្នក​និពន្ធ​វ័យ​ក្មេង​ រ៉ូណាន់ ចាន់ណា នឹង​មាន​បទ​ចម្រៀង​ចេញ​ជា​ក្រុម​លើក​ដំបូង​មាន​ដូច​ជា​បទ ​"អ្នក​ថ្មី" បទ​"Photos” និង​​ជា​ច្រើន​បទ​ផ្សេង​ទៀត។ ក្រៅ​ពី​ថត​បទ​ចម្រៀង​ហើយ​នោះ​ ខ្លួន​ក៏​ត្រូវ​បាន​ផលិតករ​វ័យ​ក្មេង​រូប​នេះ​ផ្ដល់​ឱកាស​ឲ្យ​ថត​រឿង​​ខ្នាត​ធំ​ដាក់​បញ្ចាំង​នៅ​រោង​កុន​ទៀត​ផង។

“ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​បង​ក្រុម​ដែល​​បង្កើត​ឡើង​ជាមួយ​បង​ រ៉ូណាន់ នោះ​ត្រូវ​រំសាយ​ទៅ​វិញ​ ព្រោះ​ម្នាក់​ៗ​ជាប់​រវល់​ការ​ងារ​រៀង​ៗ​ខ្លួន​គ្មាន​ពេល​វេលា​ឲ្យ​គ្នា​ទៅវិញ​ទៅមក​​។ ក្រោយ​ពី​ក្រុម​លែង​ដំណើរ​ការ​តទៅ​ទៀត​​ខ្ញុំ​ក៏​​​មក​ផលិត​បទ​ចម្រៀង​​ខ្លួន​ឯង​១​បទ​​ច្រៀង​ទោល​ម្នាក់​ឯង​លើក​ដំបូង​គឺ​បទ​"​សំពត់​ឆែក​"។ នេះ​បើ​តាម សេដ្ឋី រៀបរាប់។​

សេដ្ឋី​ ថា បន្ទាប់​ពី​បទ​​ "សំពត់​ឆែក​" ចេញ​ចរាចរណ៍​នៅ​តាម​ Youtube រួច​មក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​ ហើយ​ក៏​មាន​បណ្ដា​ទូរទស្សន៍​មួយ​ចំនួន​ទាក់​ទង​មក​ឲ្យ​ច្រៀង​ជា​បន្តបន្ទាប់​។ តែ​គួរ​ឲ្យ​ស្ដាយ​​ខ្លួន​មាន​បទ​ចម្រៀង​ទោល​តែ​ ១បទ​ទើប​ត្រូវ​បដិសេធ​ប៉ុស្តិ៍​ ព្រោះ​មិន​ចង់​យក​បទ​ចម្រៀង​ដដែល​ទៅ​ច្រៀង​។ក្រៅ​ពី​ការ​ងារ​សិល្បៈ​ សេដ្ឋី ក៏​ជា​អ្នក​រាយ​ការ​ព័ត៌មាន​មួយ​រូប​​។

សេដ្ឋី ជា​កូន​អ្នក​ភ្នំពេញ​ ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​​នៅ​អំឡុង​ឆ្នាំ២០១២ បើ​គិត​មក​ដល់​ពេល​នេះ​ មាន​រយៈ​ពេល​ ៧ឆ្នាំ លោក​មាន​បង​ប្អូន​ចំនួន​ ៤នាក់ ប្រុស​៣​ ស្រី​១ ជា​កូន​ទី​៣ ក្នុង​គ្រួសារ​។ បច្ចុប្បន្ន​កំលោះ​សង្ហា​រូប​នេះ​មាន​អាយុ​ ២៤ឆ្នាំ៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់