• 2018-05-21 09:30:00
  • ព័ត៌មាន

BTS និង Taylor Swift ជួប​គ្នា​ដំបូង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន BBMAs

  • 2018-05-21 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន Billboard Music Awards កាល​ពី​ម្សិល​មិញ​នេះ​ក៏​មាន​វត្តមាន​ពី​សំណាក់​ក្រុម​ចម្រៀង​ប្រុស​កូរ៉េ​ដ៏​ល្បី​គឺ BTS ដែល​ពួក​គេ​ក៏​ជា​ក្រុម​ចម្រៀង​ទទួល​បាន​ពាន​ផង​ដែរ។

ក្នុង​ឱកាស​នោះ​តារា​ចម្រៀង​ Taylor Swift បាន​ជួប​ជាមួយ BTS នៅ​ខាង​ក្រោយ​ឆាក​ហើយ​ក៏​បាន​ថត​រូប​ជាមួយ​គ្នា​មួយ​សន្លឹក​ ក្រោយ​មក​នាង​ក៏​បាន​បង្ហោះ​រួប​នោះ​នៅ​ក្នុង​បណ្ដាញ​សង្គម Instagram ដោយ​សរសេរ​ថា "BTS! ពិត​ជា​រីករាយ​ណាស់​ដែល​បាន​ជួប​អ្នក​! អ្នក​ទាំង​អស់​គ្នា​ពិត​ជា​មាន​ទេពកោសល្យ​មែន​"។

ដោយ​សារ​តែ​ Taylor និង​ក្រុម​ចម្រៀង​ BTS សុទ្ធ​តែ​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​ដូច​គ្នា ដូច្នេះ​ហើយ​ទើប​រូប​ថត​មួយ​សន្លឹក​នេះ​មាន​អ្នក​ចុច​ Like ដល់​ទៅ​ជាង​១​លាន​ដង​ឯណោះ។

នៅ​រាត្រី​ដដែល​នេះ ក្រុម​ចម្រៀង​ BTS ក៏​ឈ្នះ​ពាន​រង្វាន់​ដ៏​ធំ​មួយ​គឺ "Top Social Artist Award” ដែល​ពួក​គេ​បាន​ឈ្នះ​ពាន​នេះ​ដដែល​កាល​ពី​ឆ្នាំ ២០១៧៕

ប្រភព៖ Billboard | Cosmopolitan ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់