• 2018-05-21 14:11:00
  • ព័ត៌មាន

រឿង​រ៉ាវ​ភ្ញាក់​ផ្អើល​ទាំង​៦ ក្នុង​ពិធី​រៀប​អភិសេកផ្អើល​ពិភព​លោក​របស់ព្រះ​អង្គ​ម្ចាស់​ Harry និង​ Meghan

  • 2018-05-21 14:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​អង្គ​ម្ចាស់​ Harry បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អតីត​តារា​សម្ដែង​ Meghan Markle នៅ​ថ្ងៃ​សៅរ៍​ ទី​១៩ ខែ​ឧសភា​នេះ​ ហើយ​ពិធី​ជ័យ​មង្គល​ទាំង​មូល​ បាន​ធ្វើ​ឡើង​យ៉ាង​ឱឡារិក​ ។

ខាង​ក្រោម​នេះ​ មាន​រឿង​រ៉ាវ​ទាំង​៦​ ដែល​អ្នក​ប្រហែល​ជា​អាច​ភ្ញាក់​ផ្អើល​៖

១. ការ​ចំណាយ​

ការ​ចំណាយ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ព្រះ​អង្គ​ម្ចាស់​ Harry និង​ Meghan គឺ​អស់​ប្រមាណ​ជា​ ៤៥​ លាន​ដុល្លារ​។ នេះ​បើ​តាម​សារព័ត៌មាន​ CBS News ។

២. មុខ​ម្ហូប​

នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នេះ​ទាំង​មូល​ គឺ​មាន​មុខ​ម្ហូប​ប្រមាណ​ជា​ ៧៥០០ មុខ​ ដែល​ធ្វើ​សំអិតសំអាង​ដោយ​ចុងភៅ​ ២៥​ នាក់​។

៣. មនុស្ស​ម្នា​តម្រង់​ជួរ​តាម​ដង​ផ្លូវ​

នៅ​តាម​ដង​ផ្លូវ​ មាន​មនុស្ស​ម្នា​ច្រើន​ជាង​ ១០០,០០០ នាក់​ ដែល​ឈរ​ជួរ​រង់​ចាំ​មើល​រទេះ​ពិធី​មង្គល​របស់​ព្រះ​អង្គ​ម្ចាស់​ Harry និង​ Meghan ។

៤. ផ្កា​ចម្រុះ​សម្រាប់​អប​អរ​សាទរ​

នៅ​ក្នុង​ពិធី​ជ័យ​មង្គល​នេះ​ មាន​បណ្ដា​ប្រទេស​ Commonwealth ទាំង​៥៣ ផ្ញើ​ផ្កា​តំណាង​ប្រទេស​ប្លែក​ៗ​គ្នា​ទាំង​៥៣​ប្រភេទ​ ដើម្បី​អប​អរ​សាទរ​។

៥. ចំនួន​អ្នក​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​

នៅ​លើ​បណ្ដាញ​សង្គម​ Twitter មាន​អ្នក​ប្រើ​ប្រាស់​ ប្រមាណ​ជា​ ៣.៤​លាន​ បាន​ចែក​ចាយ​ព័ត៌មាន​ពី​ពិធី​អាពាហ៍ពិពាហ៍​របស់​ព្រះ​អង្គ​ម្ចាស់​ Harry និង​ Meghan ។

៦. ចំនួន​អ្នក​តាម​ដាន​ពិធី​អាពាហ៍ពិពាហ៍​របស់​ព្រះ​អង្គ​ម្ចាស់​ Harry និង​ Meghan​ ក្នុង​សហរដ្ឋ​អាមេរិក​

ក្នុង​សហរដ្ឋ​អាមេរិក មាន​អ្នក​ទស្សនា​ប្រមាណ​ជា​ ២៩.២ លាន​នាក់​ តាម​ដាន​ពិធី​អាពាហ៍ពិពាហ៍​របស់​ព្រះ​អង្គ​ម្ចាស់​អង់គ្លេស​។ ចំនួន​នេះ​ រៀង​ច្រើន​ជាង​កាល​ពិធី​ជ័យ​មង្គល​របស់​ព្រះ​អង្គ​ម្ចាស់​ William និង​ Kate Middleton ដែល​មាន​អ្នក​ទស្សនា​ក្នុង​សហរដ្ឋ​អាមេរិក​ប្រមាណ​ជា​​២២.៨​ លាន​នាក់​ ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ផង​ដែរ​ កាល​ពិធី​អាពាហ៍ពិពាហ៍​ព្រះ​អង្គ​ម្ចាស់​ William និង​ Kate Middleton មាន​ការ​ចាក់​ផ្សាយ​តែ​ ១១​ប៉ុស្តិ៍​ ក្នុង​សហរដ្ឋអាមេរិក តែ​ពេល​នេះ​ មាន​ដល់​ទៅ​១៥​ប៉ុស្តិ៍៕

ប្រភព៖ Eonline ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់