• 2018-05-22 04:50:00
  • ជីវិតតារា

Hu Ge រម្លឹកភាពឈឺចាប់ ក្រោយ​ជួបគ្រោះថ្នាក់ស្ទើរអស់ជីវិតកាលពីជាង១៤ឆ្នាំមុន

  • 2018-05-22 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ជួរ​មុខ​ចិន​ Hu Ge បាន​ទម្លាយ​រូបភាព​បន្សល់​ទុក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្ទើរ​អស់​ជីវិត​កាល​ពី​អតីត​កាល។

កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ ១៤ឆ្នាំ​ទៅ​ហើយ​ តារា​សម្ដែង​ Hu Ge ឬ​តុងយ៉ុង​ បាន​បង្ហាញ​រូបភាព​ក្រោយ​ជួប​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​មួយ។ ក្នុង​ឆ្នាំ​ ២០០៦ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​ធ្វើ​ឲ្យ​មុខ​របស់​ តារា​ប្រុស​រូប​នេះ​ខ្ទេច​មួយ​ចំហៀង​ និង​ត្រូវ​ដេរ​រាប់រយ​ថ្នេរ ស្ទើរ​មើល​មិន​យល់។

ដោយសារ​របួស​ដំណំ​បែប​នេះ​ Hu Ge ត្រូវ​ចំណាយ​ពេល​ព្យាបាល​ជាង​ ១​ឆ្នាំ​ ទើប​អាច​ត្រឡប់​មក​ធម្មតា​ និង​វិល​ចូល​សិល្បៈ​វិញ​បាន។ បន្ថែម​ពី​លើ​នោះ​លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មក​ ៤ទៅ​៥ដង ពី​ហុងកុង ​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើ​ការ​វះកាត់​កែ​សម្ផស្ស។

ដោយសារ​នោះ​ជាហេតុ​ការណ៍​រន្ធត់​ ទើប​តារា​ប្រុស​រាង​ខ្ពស់ស្រឡះ​នេះ​ ព្យាយាម​គេច​មិន​ចង់​រម្លឹក​ ព្រោះ​វា​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់​ និង​ភ័យ​ខ្លាច​បំផុត។ ប៉ុន្តែ​យ៉ាងណា​ វា​រំលង​ផុត​ទៅ​អស់​រយៈ​ពេល​ ជាង​ ១៤ឆ្នាំ​ហើយ​ លោក​ក៏​ហាក់​រសាយ​ខ្លះ​ដែរ។ ក្រៅ​ពីនេះ​ Hu Ge ខំ​រស់​នៅ​ដោយ​ប្រើ​ជីវិត​រីករាយ​ និង​ផ្ដោត​តែ​លើ​ការងារ​ ដើម្បី​អាច​រក​លុយ​បាន​ឲ្យ​ច្រើន នោះទើប​ជីវិត​មាន​ន័យ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់