• 2018-05-25 03:13:55
  • ព័ត៌មាន

គួយ ច័ន្ទដានិច មាន​មោទកភាព​បង្ហាញ​ឈុត​អលង្ការ​បុរាណ​ខ្មែរ​នៅ​ប៉ារីស​ បរទេសសរសើរមិនដាច់មាត់

  • 2018-05-25 03:13:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុត​សម្លៀកបំពាក់ច្នៃ​ពិសេស​ដោយ​ អ្នក​ច្នៃ​ម៉ូដ Eric Raisina ជាមួយ​នឹង​គ្រឿង​អលង្ការ​ខ្មែរ របស់​បណ្ឌិត​ ឯម រៀម ត្រូវ​បាន​បំពាក់​ជូនតារា​បង្ហាញ​ម៉ូដ​ខ្ពស់​ស្រឡំ គួយ ច័ន្ទដានិច ក្នុង​កម្មវិធី​រដូវ​សិល្បៈ​កម្ពុជា​ ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

គួយ ច័ន្ទដានិច និង អ្នក​ច្នៃ​ម៉ូដ Eric Raisina (រូបកណ្តាល)

ក្នុង​ពេល​បង្ហាញ​ម៉ូដ តារាម៉ូដែល គួយ ច័ន្ទដានិច ប្រាប់​ថា​ នាង​មាន​កិត្តិយស និង​មោទកភាព​ដែល​បាន​បង្ហាញ​សម្លៀក​បំពាក់​ច្នៃម៉ូដដ៏​ពិសេស​នេះ ថែមទាំង​មាន​ឱកាស​បង្ហាញ​នូវ​ឈុត​ច្នៃ​ប្រឌិត ដែល​មាន​គ្រឿង​អលង្ការ​ខ្មែរ​បំពាក់។ អ្នកនាង គួយ ច័ន្ទដានិច បន្ត​ថា គ្រប់​គ្នា​ដែល​អញ្ជើញ​មក​ទស្សនា​ទស្សនីយភាព​បង្ហាញ​ម៉ូដ​មាន​ការ​កោត​សរសើរ​ចំពោះ​សម្លៀក​បំពាក់​ច្នៃ​ប្រឌិត​ថ្មី​នេះ ពិសេស​បរទេស​ណា​ក៏​សួរ​នាំ និង​លើក​សរសើរ​ពី​គ្រឿង​អលង្ការ​ខ្មែរ​។

គួយ ច័ន្ទដានិច និងភ្ញៀវទស្សនាការបង្ហាញម៉ូដ

ជា​កិត្តិយស​បន្ថែម​ទៀត តារាម៉ូដែល គួយ ច័ន្ទដានិច គឺទទួល​បាន​ការ​រៀប​ចំ​ឱ្យ​បង្ហាញ​ម៉ូដ​មុន​គេ​ដើម្បី​បើក​កម្មវិធី​បង្ហាញ​ម៉ូដ​នេះ​ ហើយ​ថែម​ទាំង​បង្ហាញ​ម៉ូដ​សម្លៀក​​បំពាក់​នាំ​មក​ពី​ខ្មែរ​មក​បង្ហាញ​នៅ​ក្នុង​កម្មវិធី​នេះ​ច្រើន​ឈុត​ជាង​តារា​បង្ហាញ​ម៉ូដ​បរទេស​។ ពិសេស​ដោយ​លក្ខណៈ​រូប​សម្បត្តិអំណោយ​ផល​ធម្មជាតិរបស់​អ្នក​នាង គួយ ច័ន្ទដានិច គឺ​មាន​កម្ពស់​ស្តង់ដារ​ សម្បុរស្រអែម បាន​ធ្វើ​ឱ្យ​កញ្ញា​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​បែប​នេះ៕

ចង់ដឹងថា ការបង្ហាញម៉ូដរបស់អ្នកនាង គួយ ច័ន្ទដានិច ពិសេសបែបណា តោះទស្សនារូបខាងក្រោមនេះ៖

អត្ថបទ៖ Sunny

រូបភាពកម្មសិទ្ធ Didier Teurquetil ម៉ូដច្នៃដោយ Eric Raisina

មតិយោបល់
អត្ថបទពេញនិយម