• 2018-05-25 03:16:30
  • ភាពយន្ត

Trailer ដំបូង​របស់​រឿង F4 ឆ្នាំ ២០១៨ ចេញ​ជា​ផ្លូវ​ការ​ហើយ (វីដេអូ)

  • 2018-05-25 03:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃ្លិប​វីដេអូ​ខ្លី​ដំបូង​របស់​រឿង "Meteor Garden” (F4) បាន​ចេញ​ផ្លូវ​ការ​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ និង​អន្ទះអន្ទែង​ចង់​ទស្សនា​ជា​ខ្លាំង។

ខ្សែ​ភាពយន្ត​ "F4” ថ្មី​នេះ​​​​ ចូលរួម​សម្ដែង​ដោយ​តារា​សម្ដែង Shen Yue ជា​តួអង្គ​ស្រី Dong Shancai រួម​នឹង​តារា​សម្ដែង Dylan Wang, Darren Chen, Connor Leong, និង Caesar Wu ដើរ​តួ​ជា​តួអង្គ​បុរស​សង្ហា​ទាំង ៤។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ថា វីដេអូ​ខ្លី​នៃ​រឿង​នេះ​ដែរ គឺ​យក​បទ​ "Qing Fei De Yi" ដែល​ជា​ចម្រៀង​ប្រចាំ​រឿង F4 ចាស់​មក​បញ្ចូល​ជា​សាច់​ភ្លេង​ក្នុង​វីដេអូ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នឹក​រឭក​ដល់​ខ្សែ​ភាពយន្ត​ចាស់​បំផុត៕

ទស្សនា​វីដេអូ​ខ្លី​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ jaynestars ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់