• 2018-05-25 05:05:26
  • ព័ត៌មាន

ល្បី​ថា​ ស្វែង សុជាតា ​ត្រៀម​ថត​រឿង​ថ្មី​ជាមួយ​ Rain និង Lee Minho ?

  • 2018-05-25 05:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​​​​​​​បាន​ល្បី​តៗ​គ្នា​ថា តារា​សម្ដែង​ជើង​ចាស់​​​អ្នកនាង ស្វែង សុជាតា ត្រៀម​ថត​រឿង​​​​ជាមួយ​កំពូល​តារា​​​ Rain និង Lee Minho ដោយ​ផលិតករ​កំពុង​តែ​ពិចារណា​ ថា​មិន​ដឹង​​​ឲ្យ​នាង សម្ដែង​ជាមួយ​​​ម្នាក់​ណា​ទើប​សម​​ទៅ​តាម​សាច់​រឿង​ក្នុង​ចំណោម​ពួក​គេ​ទាំង​ពីរ។

ជុំវិញ​រឿង​រ៉ាវ​​​ពាក្យ​ចចាមអារ៉ាម​ខាង​លើ​ ស្វែង សុជាតា​ បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់​ផ្អើល​ថា ប្រសិន​បើ​ខ្លួន​​មាន​ឱកាស​ថត​រឿង​ជាមួយ​តួ​​ល្បី​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ដូច​ជា​​ Rain ឬ Lee Minho មែន​នោះ​ មិន​ដឹង​ជា​សប្បាយ​ចិត្ត​ប៉ុណ្ណា​នោះ​ទេ។ ប៉ុន្តែ​​​​ព័ត៌មាន​កន្លង​មក​គ្រាន់​តែ​​ជា​ពាក្យ​​ល្បី​តៗ​គ្នា​តែ​ប៉ុណ្ណោះ​​ថា​ ផលិតករ​ចង់​បាន​ខ្លួន​យក​​ទៅ​សម្ដែង​រឿង​ តែ​មិន​ដែល​ឃើញ​មាន​អ្នក​ណា​​ទាក់​ទង​ ឬ មក​ជួប​នាង ផ្ទាល់​ឡើយ។

“ចំពោះ​ការ​ថត​ក្រៅ​ប្រទេស​ហ្នឹង​បើ​ខាង​ថៃ​គេ​ទាក់​ទង​មក​មែន​អូន​ ហើយ​បង​ក៏​ត្រៀម​ចេញ​ទៅ​ថត​នៅ​ថៃ​ដែរ។ តែ​បើ​ខាង​កូរ៉េ​លឺ​តែ​ល្បី​​ ថា​ចង់​បាន​បង​យក​ទៅ​ថត តែ​មិន​ដែល​ទាក់​ទង​មក​បង​ផ្ទាល់​ផង​ អ៊ីចឹង​បង​គិត​ថា​ដំណឹង​មិន​ពិត​ទេ"។ នេះ​បើ​តាម​ ស្វែង សុជាតា រៀបរាប់៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់