• 2018-05-28 07:17:49
  • ព័ត៌មាន

ខឹង​នឹង​ប្រាក់៤ពាន់​ដុល្លារ​ គូស្នេហ៍ ចន ច័ន្ទលក្ខិណា ចេញ​មុខ​រកយុត្តិធម៌ ជួស ពែកមី

  • 2018-05-28 07:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហេង ឡុង គូ​ស្នេហ៍​អ្នក​នាង ចនច័ន្ទ លក្ខិណា និង​ជា​មនុស្ស​ម្នាក់​មាន​ឥទ្ធិពល​ក្នុង​សមាគម​នេះ បាន​ប្រកាស​ចេញ​ជួស​នាយ ពាក់មី ដែល​ប្អូន​ថ្លៃ​របស់​តារា​កំប្លែង​រូប​នេះ ត្រូវ​ជន​បង្ក​ជិះ​រថយន្ត​តាម​ដេញ​បុក រហូត​រង​របួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល នៅ​ប្រទេស​វៀតណាម។

ការ​ខឹង​សម្បារ​ពី​សំណាក់​លោក ឡេង ឡុង បន្ទាប់​ពី​លោក​ដឹង​ថា សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ ចង់​បញ្ចប់​សំណុំ​រឿង ដោយ​ផ្តល់​ប្រាក់​សំណង ៤ ០០០ដុល្លារដើម្បីថ្លៃព្យាបាយ។ គូ​ស្នេហ៍​ប្រធាន​សមាគម​សិល្បករ​រូប​នេះ បញ្ជាក់​ថា គឺ​ជា​រឿង​មួយ​មិន​អាច​ទទួល​យក​បាន ខណៈ​ក្រុម​គ្រួសារ​បាន​ចំណាយ​ប្រាក់​ព្យាបាយ​រហូត​ជាង ១ម៉ឺន​ដុល្លារ​ហើយ​មក​ទល់​នឹង​ពេលី​នេះ តែ​មិន​ទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ។

លោក​កំពុង​ស្វែក​រក​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់ ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​រក​យុត្តិធម៌​​ជូន​​ក្រុម​​គ្រួសារ​របស់​តារា​កំប្លែង CTN ទាល់​តែ​បាន ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​សមាគម​សិល្បករ​ខ្មែរ និង​សមាគម​អ្នក​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម។

ដោយ​ឡែក​សម្រាប់​នាយ ពាក់មី វិញ​និយាយ​ថា ការ​ផ្ដល់​ប្រាក់​សង​ជំងឺ​ចិត្ត ៤ពាន់​ដុល្លារ​ដោយ​ចង់​បញ្ចប់​សំណុំ​រឿង​នេះ គឺ​ជា​ការ​ប្រមាថ​អាយុ​ជីវិត​ក្រុម​គ្រួសារ​របស់​ខ្លួន ខណៈ​ការ​ព្យាបាល​​បាន​ចំណាយ​លើស ១ម៉ឺន​ដុល្លារ​ទៅ​ហើយ។ តារា​កំប្លែង​រូប​នេះ​បន្ត​ថា លោក​មិន​អាច​បញ្ចប់​សំណុំ​រឿង​ដោយ​ត្រឹម​ប្រាក់ ៤ពាន់​ដុល្លារ​នេះ​ទេ។ លោក​ចង់​បាន​យុត្តិធម៌​សម្រាប់​ប្អូន​ថ្លៃ​របស់​ខ្លួន។ ក្នុង​នោះ​លោក​បាន​អំពាវ​នាវ​ដល់​ថ្នាក់​ដឹក​នាំ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​មេត្តា​ជួយ ស្វែង​រក​ជន​ល្មើស មក​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់។

នាយ ពាក់មី សង្គត់​ធ្ងន់​ថា មក​ទល់​នឹង​ពេល​នេះ​ជំងឺ​ប្អូន​​ថ្លៃ​របស់​លោក មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ​ទេ ដោយ​មាន​មុខ​របួស​ធ្ងន់ធ្ងរ។ ក្នុង​នោះ​មាន​ការ​បាក់​ថ្គាម ត្រូវ​របួស​ក្រោម​ភ្នែក និង​ចញ្ចើម​ជា​ដើម។

នាយ ពែកមី និងប្អូនថ្លៃ

មក​ទល់​នឹង​ពេល​នេះ​នាយ ពាក់មី បាន​ឱ្យ​ដឹង​ថា​រយៈពេល ១៧​ថ្ងៃ​មក​ហើយ ដែល​សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ល្មើស​បាន ចាប់​តាំង​ពី​ថ្ងៃ​បង្កហេតុ។ ក្នុង​នោះ​មាន​អ្នក​តំណាង​ជា​ច្រើន​បាន​ចេញ​មុខ​ដោះស្រាយ រហូត​ដល់​អធិការ​ខណ្ឌ ឫស្សីកែវ ជា​អ្នក​ចេញ​មុខ ដោយ​ចង់​បញ្ចប់​សំណុំ​រឿង​ត្រឹម​ប្រាក់​សង​ជំងឺ​ចិត្ត ៤ពាន់ដុល្លារ តែ​ក្រុម​គ្រួសារ​នាយ ពាក់មី បដិសេធ​ដោយ​លោក​ចង់​បាន​យុត្តិធម៌​ពិត៕

អត្ថបទៈ ចរិយា

រូបភាពៈ ហ្វេសប៊ុកលោក ហេង ឡុង

មតិយោបល់