• 2018-05-29 03:05:22
  • ព័ត៌មាន

អាថ៌កំបាំង​ក្បាច់​រាំ​ទ្រេត​ទៅ​មុខ​របស់ Michael Jackson ត្រូវ​បាន​បក​ស្រាយ

  • 2018-05-29 03:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្បាច់​រាំ​ទ្រេត​ទៅ​មុខ​ក្នុង​បទ "Smooth Criminal” ​របស់​អតីត​តារា​ចម្រៀង​ Michael Jackson គឺ​នៅ​តែ​ជា​ចម្ងល់​របស់​អ្នក​គាំទ្រ និង​មហាជន​ទូទៅ ថា​លោក​មាន​វិធី​អ្វី​ទើប​អាច​ឈរ​ទ្រេត​ទៅ​មុខ​បាន​ដោយ​មិន​ដួល​បែប​នេះ ប៉ុន្តែ​ឥឡូវ​នេះ ចម្ងល់​ទាំង​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​រក​ឃើញ​​វិធី​សាស្ត្រ​នៃ​ក្បាច់​រាំ​របស់​អតីត​តារា​ចម្រៀង​រូប​នេះ​ហើយ។

អស់​រយៈពេល​ជាង ៣០​ឆ្នាំ នៅ​ទី​បំផុត ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ទ្រឹស្ដី​មួយ​។ ក្រុម​គ្រូពេទ្យ​ទាំង​នោះ បាន​ប្រាប់​កាសែត​មួយថា ក្បាច់​រាំ​របស់​អតីត​តារា​ចម្រៀង Michael Jackson អាច​ធ្វើ​ឡើង​ទៅ​បាន​ដោយ​សារ​មាន​ជំនួយ​ពី​ស្បែកជើង​ដែល​មាន​ការ​ច្នៃ​ជា​ពិសេស។ ស្បែក​ជើង​នោះ​ដែរ ត្រូវ​គេ​ខួង​ប្រហោង​រាង​ត្រីកោណ​​​មួយ​នៅ​ត្រង់​កែង​ស្បែក​ជើង ហើយ​អាច​នឹង​ឆក់​ជាប់​ជាមួយ​នឹង​លោហធាតុ​ដែក​ម៉្យាង​ដែល​គេ​បាន​រៀបចំ​ឡើង​រួច​ជា​ស្រេច​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​នៅ​ត្រង់​កន្លែង​ណាមួយ។

លោហធាតុ​ដែក​នោះ​ដែរ អាច​ឲ្យ​តារា​ចម្រៀង​រូប​នេះ​ទម្រេត​ខ្លួន​បាន ៤៥ ដឺក្រេ ដោយ​គ្មាន​ការ​ដួល​អ្វី​ឡើយ។

គួរ​បញ្ជាក់​ដែរ​ថា ក្រុម​គ្រូពេទ្យ និង​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​អតីត​តារា​ចម្រៀង​រូប​នេះ បាន​ព្យាយាម​ចម្លង​ស្ទិល​រាំ​របស់​លោក​មួយ​នេះ ប៉ុន្តែ​មិន​អាច​ធ្វើ​ទៅ​បាន ហើយ​ថែម​ទាំង​បង្ក​ឲ្យ​ពួក​គេ​បាន​របួស​ទៀត​ផង៕ ​

ទស្សនាវីដេអូ​បទចម្រៀងខាងក្រោម៖

ប្រភព៖ The Richest ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់