• 2018-06-01 00:30:00
  • ស្ទីលតារា

ទៅដល់អូស្រ្តាលីហើយ រ៉េត ស៊ូហ្សាណា អត់ភ្លេចរបស់ការពារមួយនេះសោះ

  • 2018-06-01 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាមជាតារា ដងខ្លួន ផ្ទៃមុខសរលោងស្រស់ស្អាត គឺជាចំណុចទាក់ទាញសំខាន់កាលណាមុខស្រស់ស្អាតគ្មានមុខ ពួកគេក៏មានទំនុកចិត្តខ្ពស់ទៅតាមនោះដែរ។ ក្នុងនោះតារាចម្រៀងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាស រ៉េត ស៊ូហ្សាណា ក៏បានអះអាងដែរថា វាពិតជាសំខាន់ដូច្នេះនាងមិនដែលបណ្តែតបណ្តោយឲ្យផ្ទៃមុខនាងមានមុន ឬជាំខ្មៅឡើយ។

សូម្បីតែទៅដើរលេងជាលក្ខណៈគ្រួសារនៅ អូស្រ្តាលី ជាងមួយសប្តាហ៍នេះក៏នាងមិនភ្លេចយករបស់ការពារពិសេសសម្រាប់ផ្ទៃមុខនាងនោះគឺ ផលិតផល Acnes តាមខ្លួនដែរ។ ដោយសារចង់ឲ្យបងប្អូនមិត្តនារីមានផ្ទៃមុខស្រស់ស្អាតដូចនាងថ្ងៃនេះ ម្ចាស់បទ"ឈប់" បានបង្ហើបតិចនិកថែរក្សាផ្ទៃមុខដែលនាងតែងអនុវត្តជាប្រចាំនោះ ទៅតាមដំណាក់កាល ៣ជំហានដូចខាងក្រោម៖

ដំណាក់កាលទី១ ប្រើជាមួយហ្វូមលាងមុខ Acnes Vitamin Cleanser៖

ដោយសារពីមុនធ្លាប់មានមុន និងមានស្នាមដែលចេញពីមុន ធ្វើឲ្យស្បែកមុខងាយប្រតិកម្ម អ៊ីចឹងហ្សាណា បានជ្រើសយកហ្វូមលាងមុខ Acnes Vitamin Cleanser។

រ៉េត ស៊ូហ្សាណា ប្រាប់ថាថា៖ “ពីមុនខ្ញុំធ្លាប់ចេញមុន ហើយក្លាយជាស្នាម ដល់បានប្រើ Acnes Vitamin Cleanser រួចមកឃើញថាជួយទប់ស្កាត់ស្នាម ហើយជួយឲ្យស្បែកខ្ញុំកាន់តែតឹងណែនជាងមុន"។

Acnes Vitamin Cleanser វាផ្សំឡើងពីវីតាមីន A ជួយទប់ស្កាត់ស្នាមជ្រីវជ្រួញ និងជួយឲ្យស្បែកកាន់តែតឹងណែន រួមជាមួយB3, B5, B6 សុទ្ធសឹងជាសារធាតុផ្ដល់សំណើម បង្រួមរន្ធញើស ចិញ្ចឹមកោសិកាស្បែក កាត់បន្ថយភាពចាស់ វីតាមីន E ជួយការពារជាតិអាស៊ីត និង C ជួយបំពេញបន្ថែមស្បែកឲ្យរឹងមាំ បំបាត់ស្នាមមុន និងស្នាមអុជខ្មៅជាដើម។

ដំណាក់កាលទី២ ជែលបំបាត់ស្នាម Acnes Scar Care៖

ម្ចាស់បទ "បងយំអូនឈឺ" នេះបានបន្តឲ្យដឹងថា អ្វីដែលនាងមិនភ្លេចនោះ វិធីទី២ នាងជ្រើសរើសប្រើជែលបំបាត់ស្នាម Acnes Scar Care មកបន្តក់បន្ថែមត្រង់កន្លែងធ្លាប់មានមុន និងស្នាមមុន ដើម្បីជួយបំបាត់សម្លាក ស្នាមអុជខ្មៅ និងប្រឆាំងនឹងការកើតមុនឡើងវិញ។

ដំណាក់កាលទី៣ ថែរក្សាផ្ទៃមុខ ជាមួយគ្រីម Acnes Vitamin Cream៖

Acnes Vitamin Cream ផ្សំពីវីតាមីនចំនួន៦មុខ ដូចជា A, C, E, B3, B5, B6 ដែលជួយឲ្យស្បែកមុខភ្លឺរលោង កម្ចាត់ស្នាមអុជខ្មៅ និងស្នាមមុន ក្រោយពីកើតមុន។ "បន្ទាប់ពីលាងសម្អាត និង បន្តក់លើស្នាមមុនរួចហើយ ខ្ញុំជ្រើសរើសយកគ្រីម Acnes Vitamin Cream មកប្រើ ព្រោះវាជាដំណាក់កាលបំប៉នស្បែកមុខដើម្បីឲ្យវាមានជាតិសំណើម និងរលោងស្អាត"។ ហ្សាណា បញ្ជាក់មុននេះ។

រយៈពេលជាង ១ឆ្នាំដែល រ៉េត ស៊ូហ្សាណា បានប្រើផលិតផលមួយនេះ សម្រាប់ថែរក្សាផ្ទៃមុខដ៏ស្រស់ស្អាតរបស់នាង។ នាងតែងប្រើទាំង ៣ដំណាក់កាលខាងលើជាប្រចាំ មុននឹងចេញទៅក្រៅ ឬទៅសម្តែង Concertម្តងៗ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់