• 2018-05-31 09:02:29
  • ភាពយន្ត

អេដា ចេញវីដេអូគាំទ្រភាពយន្តខ្មែរជាពិសេស

  • 2018-05-31 09:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាមជាសិល្បករ តន្រ្តីមួយរូប កញ្ញា Adda បានបង្ហាញអារម្មណ៍ និងមតិផ្ទាល់ខ្លួនគាំទ្រភាពយន្តខ្មែរ​ពិសេស​ភាពយន្តថ្មីមួយរបស់ខ្មែរ ដែលនឹងត្រៀមចាក់បង្ហាញជូនប្រិយមិត្តតាមរោងភាពយន្តទំនើប។

ភាពយន្តថ្មីនេះ មានចំណងជើងថា «បាតដៃខ្មៅ» ដែលជារឿងប្រលោមលោក ដ៏ល្អមួយរបស់អ្នកនិពន្ធរឿង​ ពេជ្រ បណ្ឌិត និងធ្លាប់មានប្រជាប្រិយភាព។ ពិសេសភាពយន្តនេះក៏មានចូលរួមសម្តែងដោយ​សិល្បករ ចម្រៀង​ Original Song ដូច Sai ខាំ ជេន និង ម៉ានិត ក្រុម Mustache Band ហើយ ក៏មាន​សមាជិកក្រុម The Ocean យុវជន ជន រតនៈ, រួមទាំង ចែ ឡេង និងយុជនវ័យក្មេង ហេង ចន្ទតារាវិត។

ស្នាដៃភាពយន្តថ្មីនេះ ជាការផលិតឡើងដោយ Studio 4 ដោយចំណាយទឹកប្រាក់ច្រើនគូរសមរ្យ ដើម្បី​ថតយករូបភាពវីដេអូដ៏ល្អមួយនេះ។ តាមរយៈការលើកឡើងពី Adda លើកការគាំទ្រភាពយន្ត​ខ្មែរ​នេះ​ដែល ដោយសាររឿង «បាតដៃខ្មៅ» ជាភាពយន្តបែបយុវវ័យ និងមានការអប់រំច្រើន ពិសេសក៏មានបទចម្រៀង Original ក្នុងរឿងផងដែរ។ កញ្ញា Adda សង្ឃឹមថា ប្រិយមិត្តនឹងរងចាំទស្សនាភាពយន្តខ្មែរ ដែលមានសាច់​ល្អមួយនេះទាំងអស់៕

ខាងក្រោមនេះ ជាវីដេអូ បកស្រាយរបស់ កញ្ញា Adda Angel ៖

អត្ថបទ៖ Sunny

មតិយោបល់