• 2018-05-31 08:15:00
  • ព័ត៌មាន

ជួបបិសាច​ក្នុងរឿងម្នាក់ៗនាំគ្នាខ្លាច តែឃើញរបៀបតែងមុខតួទាំងនោះ ធានាថាមើលភ្លឹក

  • 2018-05-31 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ចម្លែក​ និង​បិសាច​សាហាវៗ​ក្នុង​ភាពយន្ត​ហូលីវូដ​បាន​ធ្វើ​ឲ្យ​ អ្នក​ទស្សនា​មានភាព​ភ័យ​រន្ធត់​ ព្រឺព្រួច​ឥត​ឧបមា​ដោយសារ​រូបរាង​គួរ​ឲ្យ​ខ្លាច​របស់​ពួកគេ។

ពិត​ណាស់​ អ្វី​គ្រប់​យ៉ាង​កើត​ចេញ​ពី​ការ​រៀប​ចំ​ និង​តុបតែងខ្លួន​របស់​ក្រុម​ការងារ​ផលិត ដល់​តួ​ៗ​មួយ​ចំនួន​ក្នុង​រឿង។ ទោះ​បី​ដឹងថាជា​ការ​រៀបចំ​ ប៉ុន្តែ​នៅ​ពេល​បង្ហាញ​ខ្លួន​តួ​បិសាច ឬមនុស្ស​ចម្លែក​ក្នុង​ឈុត​ឆាក​សាហាវៗ មានឈាម​ ដំបៅ និង​អភិនីហារ​ផ្សេងៗ​ អ្នក​មើល​នៅ​តែ​ព្រឺព្រួច​គេច​មិន​ផុត។

ពីក្រោយ​រូបរាង​ដែល​គ្រប់គ្នា​ញញើត​នេះ​ សុទ្ធតែ​ជា​ស្នាដៃ​តុបតែង​ដ៏​ប៉ិន​ប្រសប់​របស់​អ្នក​ជំនាញ​តែង​មុខ។ ដូចអ្វីដែល​បង្ហាញ​នា​ពេល​នេះ​ គឺ​ជា​ស្នាដៃ​ច្នៃប្រឌិត​រ​បស់​សាលាតែងមុខ Cinema Makeup School ដែល​ស្ថិត​ក្នុង​ទីក្រុង​ Los Angeles។ សិស្ស​សាលាបាន​ច្នៃ​បង្កើតគំនិត​ច្នៃ​ប្រឌិតឲ្យ​ចេញ​ជា​ឈាម ដំបៅ និង​រូបរាង​គួរឲ្យ​ខ្លាច​ផ្សេង​ទៀត ដែល​ប្រិយមិត្តតែងឃើញ​ក្នុង​រឿង។

ចង់​ដឹង​ថា​ការ​តុបតែង​រូបរាង​ទាំងនោះឡើង​ដោយ​របៀប​ណា ទស្សនា​ដូច​ខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់