• 2018-05-31 10:15:41
  • ជីវិតតារា

ពិតទេ គៀត សុវណ្ណាឡាង ​ភ្ជាប់​ពាក្យ​ស្ងាត់ៗ​នឹងបុរស​ជំនួញ ខណៈ​លែងល្អូក​ល្អិន ​នឹង លឹម ជាឡាយ

  • 2018-05-31 10:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពីពេល​ថ្មីៗ​នេះ មាន​លេច​ឮ​ដំណឹង​ថា កញ្ញា គៀត សុវណ្ណាឡាង បាន​ភ្ជាប់​ពាក្យ​ស្ងាត់ៗ​ជាមួយ​នឹង​បុរស​ជំនួញ​ម្នាក់។ យ៉ាង​ណាតារា​សម្ដែង​រូប​នេះ បាន​ច្រាន​ចោល​ទាំង​ស្រុង ដោយ​អះ​អាង​ថា ជា​រឿង​មិន​ពិត ហើយ​ខណៈ​នេះ កញ្ញា​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​នៅ​ឡើយ​ទេ។

ពាក្យ​ចចាម​អារ៉ាមនេះ បាន​កើត​ឡើង ក្រោយ​នាង និង ​បុរស​សង្ហា លឹម ជាឡាយ លែង​ល្អូក​ល្អិន​នឹង​គ្នា​ដូច​មុន។ យ៉ាង​ណា​តារា​សម្ដែង​រូប​នេះ បាន​បញ្ជាក់​ថា រឿង​ទាំង​ពីរ សុទ្ធ​តែ​មិន​ពិត​ដូច​គ្នា។

កញ្ញា គៀត សុវណ្ណាឡាង លើក​ឡើង​ថា ភាព​ស្និទ្ធ​ស្នាល​ជាមួយ​លោក លឹម ជាឡាយ កន្លង​មក គ្រាន់​តែ​ជា​តារា​សម្ដែង​ធ្លាប់​ថត​ភាពយន្ត​រួម​គ្នា​ប៉ុណ្ណោះ គ្មាន​អ្វី​លើស​ពី​នេះ​ឡើយ។ រឿង​ទៅ​ភ្ជាប់​ពាក្យ​ស្ងាត់ៗ ព្រោះ​តែ​លែង​ស្និទ្ធ​ស្នាល​នឹង លឹម ជាឡាយ គឺ​ជា​រឿង​មិន​អាច​ទៅ​រួច។ សុវណ្ណាឡាង បន្ត​ថា ប្រសិន​បើ​ភ្ជាប់​ពាក្យ​មែន កញ្ញា​គ្មាន​អ្វី​ត្រូវ​លាក់​បាំង​នោះ​ឡើយ ព្រោះ​ការ​លាក់​បាំង​រឿង​គូ​ស្នេហ៍ ជា​រឿង​មិន​សូវ​មាន​ប្រយោជន៍ ព្រោះ​មុន និង​ក្រោយ ទស្សនិកជន​គង់​តែ​ដឹង។

គាត សុវណ្ណាឡាង និង លឹម ជាឡាយ

អតីត​តារា​ចម្រៀង ដែល​បាន​ងាក​មក​ប្រឡូក​ភាពយន្ត ទទួល​ស្គាល់​ថា​នាង​ពិត​ជា​មាន​បុរស​ជាច្រើន​តាម​សុំ​ស្នេហ៍​នាង​ពិត​មែន ក៏​ប៉ុន្តែ​នាង​មិន​ទាន់​ស្វែង​រក​ដៃ​គូ​ជីវិត​ពិត​បាន​នៅ​ឡើយ ព្រោះ​សុទ្ធ​តែ​នៅ​មើល​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ យ៉ាង​ណា​ក៏​ដោយកញ្ញា គៀត សុវណ្ណាឡាង ហាក់​មិន​ទាន់​ចង់​គិត​រឿង​គូស្នេហ៍​ទេ ដោយ​ចង់​ពង្រឹង​ស្នាដៃ​សិល្បៈ​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត ខណៈ​ទីផ្សារ​ភាពយន្ត និង​ការ​ឈរ​ជា​តំណាង​ផលិត​ផល​នានា កំពុង​មមាញឹក​ខ្លាំង៕

អត្ថបទៈ ចរិយា

មតិយោបល់