• 2018-06-02 05:14:38
  • ជីវិតតារា

ដឹង​រឿង​ពិត​​ ប្រពន្ធ​នាយ គ្រឿន​ មិន​បង្ហាញ​ខ្លួន​ជាមួយ​ស្វាមី​ក្នុង​កម្មវិធី​តូច​ធំ

  • 2018-06-02 05:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​មាន​កម្មវិធី​​រៀប​អាពាហ៍ពិពាហ៍ ជប់​លៀង​ផ្សេង​ៗ​អ្នក​សិល្បៈ​ភាគ​ច្រើន​តែង​តែ​បណ្ដើរ​គ្នា​​ជា​គូៗ​ទៅ​ចូល​រួម​​អបអរសាទរ​នៅ​ថ្ងៃ​ពិសេស​នេះ​ ​​ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ​​ គូស្នេហ៍ ឬ មិត្តភ័ក្ដិ​ជា​ដើម។ តែ​ប្លែក​អី​នាយ គ្រឿន ​​មិន​ដែល​​បណ្ដើរ​ភរិយា​មក​ជាមួយ​ឡើយ គឺ​ម្នាក់​ឯង​គ្រប់​ពេល។

ករណី​ខាង​លើ​ត្រូវ​បាន​នាយ គ្រឿន ប្រាប់​ថា​មូល​ហេតុ​​ប្រពន្ធ​​មិន​ដែល​បង្ហាញ​វត្ត​មាន​ជាមួយ​ខ្លួន គ្រប់​កម្មវិធី​ដែល​មាន​​តារា​ល្បី​ៗ​មក​ចូល​រួម​​ដោយ​សារ​តែ​នាង មាន​ការ​ខ្មាស​អៀន​ច្រើន​ណា​មួយ​គិត​​ថា​មិន​សម​ ព្រោះ​ខ្លួន​មិន​មែន​អ្នក​សិល្បៈ​​របស់​មហា​ជន។

បន្ថែម​ពី​នេះ​នាយ ថា​​សូម្បី​តែ​រឿង​​ដែល​​ខ្លួន​សម្ដែង​ជា​តួ​ឯក​ក៏​ប្រពន្ធ​មិន​មក​ចូល​រួម​​សម្ពោធ​លើក​ទឹក​ចិត្ត​ដែរ​ ទាល់​តែ​ថ្ងៃ​ដាក់​បញ្ចាំង​នៅ​រោង​កុន​​ទើប​នាង ទៅ​ទស្សនា​តាម​ក្រោយ។ បើ​ឲ្យ​មក​ជាមួយ​ខ្លួន​ក្នុង​ថ្ងៃ​សម្ពោធ​តែ​ម្ដង​គឺ​អត់​ទេ។

ទោះ​បី​ជា​ប្រពន្ធ​មក​ជួយ​លើក​ទឹក​ចិត្ត ឬ​មិន​មក​ក្ដី​សម្រាប់​អារម្មណ៍​នាយ គ្រឿន ធម្មតា​មិន​មាន​ចិត្ត​ខឹង​ប្រពន្ធ​ឡើយ​ ព្រោះ​ខ្លួន​បើក​ចិត្ត​ទូលាយ​ដល់​ពន្ធ​ជា​អ្នក​សម្រេច​ មិន​បង្ខំ​នាង នោះ​ទេ។

“និយាយ​ទៅ​ចូល​ចំណោម​គេ​គាត់(ភរិយា​នាយ​ គ្រឿន) ​អត់​​ហ៊ាន​​មក​ទេ តែ​បើ​នៅ​ផ្ទះ​គាត់​ខ្លាំង​ជាង​ខ្ញុំ ។ មូល​ហេតុ​ដែល​គាត់​អត់​មក​ មកពី​កាត់​អៀន​គេ​ព្រោះ​គាត់​មិន​មែន​ជា​អ្នក​សិល្បៈ​ ហើយ​តាម​អារម្មណ៍​ខ្ញុំ​បើ​គាត់​មក​ក៏​មក មិន​មក​ក៏​មិន​អី​ដែរ អត់​បង្ខំ​គាត់​ទេ​ផ្ដល់​សិទ្ធិ​ឲ្យ​គាត់"។ នាយ គ្រឿន បញ្ជាក់៕ ​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់