• 2018-06-04 08:43:00
  • ជីវិតតារា

ខោអាវរាប់រយឈុតសុទ្ធតែម៉ាកល្បី Aum ប្រមូលលក់នៅផ្សារ យកលុយចិញ្ចឹម​សុនខ

  • 2018-06-04 08:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្លៀកបំពាក់​ជា​ច្រើន​សម្រាប់​របស់​តារាស្រី​សម្បូរ​លុយចាយ​ Aum Patchrapa ត្រូវ​បាន​ដាក់​លក់​នៅ​ផ្សារ​កាល​ពី​ថ្មីៗ​នេះ។

តារាសម្ដែង​ជួរ​មុខថៃ​ បាន​យក​សម្លៀកបំពាក់​ប្រមាណ​ជាង​ ១៧០​​ឈុត​ទៅ​លក់​នៅ​ផ្សារ​ Ab Fab Market (Absolutely Fabulous Market) ក្នុង​រយៈ​ពេល​១​ម៉ោង​ប៉ុណ្ណោះ គឺ​ចាប់ពី​ម៉ោង​ ៤ ដល់​៥ល្ងាច។ តម្លៃ​ឈុត​សម្លៀកបំពាក់​ទាំងនោះ​មាន​ចាប់​ពី​ ៧០០ ទៅ​៣ ៥០០បាត (ប្រហែល ២១ ទៅ ១០៩ដុល្លារ) ទៅ​តាម​ប្រភេទ​ និង​ម៉ាកនីមួយៗ។

ជាមួយ​គ្នា​នោះ​ ក៏មាន​សេចក្ដី​រាយការណ៍​ដែរ​ថា​ ឈុត​ខ្លះ​របស់ Aum នាង​លក់​តែ​ ២ ៥០០បាត​ (ប្រហែល ៧៨ដុល្លារ) ប៉ុណ្ណោះ ខុស​ឆ្ងាយ​ពី​ថ្លៃ​ដើម​ដែល​ មាន​តម្លៃ​រហូត​ទៅ​ដល់​ ៣៥ ០០០បាត (ប្រហែល ១ ០៩២ដុល្លារ) ឯណោះ។

មិត្តភ័ក្ដិរបស់ Aum ដែល​បាន​មកជួយលក់ខោអាវ

ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​ខោអាវ​ទាំង​នេះ​ Aum បាន​បង្ហើប​ថា​នឹង​យក​ទៅ​ចិញ្ចឹម​សត្វ​សុនខ​ចំនួន​ ៦​ក្បាល​របស់​នាង​នៅ​ផ្ទះ៕

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់