• 2018-06-07 01:13:18
  • ព័ត៌មាន

Nadech និង​ម្ដាយ​ខំ​ស្កាត់ពីនាយទៅធ្វើបុណ្យ ហើយឆ្លៀតចែកអំណោយដល់ក្មេងៗទៀត

  • 2018-06-07 01:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​​ជា​តារាសម្ដែងល្បីឈ្មោះ​ជួរ​មុខ​ថៃ Nadech Kugimiya ក៏ជា​បុគ្គល​គំរូ​ម្នាក់​ដែល​តែង​បង្ហាញ​មុខ​ជា​រឿយៗ​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ដែរ ហើយ​ដូច​ពេល​នេះ​ស្រាប់​ លោក​និង​ម្ដាយ​បាន​រួម​គ្នា​ធ្វើ​អំពើ​ល្អ​មួយ​ជា​ប្រយោជន៍​សម្រាប់​សង្គម។

Nadech Kugimiya និង​ម៉ែកែវ​ បាន​នាំគ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​មួយ​ ហើយ​ក៏​បាន​យក​ជំនួយ​ជា​ច្រើន​ផ្គត់ផ្គង់​​សាលា​ Baan Doi Sang ស្ថិត​ក្នុង​ខេត្ត​​Mae Hong Son និង​​ចែក​អំណោយ​ដល់សិស្សសាលា​នោះ​ដែរ​។

មិនមែន​មាន​តែ​ជំនួយ​ត្រឹម​នេះ​ទេ​ គឺ​ម្ដាយ​កូន​ទាំង​ ២​ក៏បាន​ចែក​ការ៉េម​ដល់​ក្មេងៗ​ទាំង​នោះ​ ឲ្យ​បាន​ញ៉ាំ​ឆ្ងាញ់​ពោរពេញ​ទៅ​ដោយ​ក្ដី​រីករាយ​ផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

A post shared by keaw_jung (@keaw_jung) on

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់