- 2018-06-08 03:11:29
- ភាពយន្ត
តួឯកប្រុសសម្រាប់ភាពយន្តខ្នាតធំ "Mulan" របស់ Disney បង្ហាញមុខហើយ
- 2018-06-08 03:11:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួឯកប្រុសសម្រាប់ភាពយន្តខ្នាតធំ "Mulan" របស់ Disney បង្ហាញមុខហើយ
ចន្លោះមិនឃើញ
ក្រុមការងារផលិតខ្សែភាពយន្តខ្នាតធំដក់ស្រង់ពីគំនូរជីវចលមានចំណងជើងថា "Mulan” កំពុងមមាញឹកគ្រប់គ្នាចំពោះការងារនេះ ហើយថ្មីៗក៏មានព័ត៌មានថា រឿងរកបានតួឯកប្រុសហើយ។
ខ្សែភាពយន្តផលិតថ្មីនេះបានប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ថា តួឯកស្រីត្រូវសម្ដែងជាវីរនារីបានទៅលើ តារាចិន Liu Yu Fei ដែលនឹងតែងខ្លួនជាមនុស្សប្រុសជំនួសឪពុករបស់នាងក្នុងការធ្វើសង្រ្គាម។ រហូតដល់ខែមេសា ឆ្នាំ ២០១៨ Donnie Yen (កុំកុំ) ក៏បានក្លាយជាតួសំខាន់ម្នាក់ទៀត ដែលក្រុមការងារជ្រើសរើសឲ្យសម្ដែងជាអ្នកណែនាំតម្រង់ផ្លូវតួស្រី Mulan។
សប្ដាហ៍ថ្មីនេះ Disney ក៏បានចេញមុខជាថ្មី ដោយប្រកាសថាតួប្រុសម្នាក់ទៀតដែលសម្ដែងជាម្ចាស់ស្នេហ៍របស់ Mulan គឺតារាសម្ដែងដើមកំណើតចិន បច្ចុប្បន្នរស់នៅប្រទេសណូវែលសេឡង់ Yoson An។ ក្នុងរឿងនេះ Yoson នឹងសម្ដែងជាតួប្រុស Chen Honghui ទាហានឈាមក្ដៅដែលមានទឹកចិត្តមោះមុតមិនខ្លាចអ្វីទាំងអស់ ហើយក៏ស្ថិតក្នុងក្រុមជាមួយ កុំកុំ និង Yifei ដែរ។
តារាប្រុសម្នាក់នេះ គឺជាតារាថ្មីដែលមានធ្លាប់មានបទពិសោធន៍ក្នុងការសម្ដែងរឿងប្រភេទវាយប្រហារដូចជា "Crouching Tiger”, “Hidden Dragon: Sword of Destiny”, “Megalodon” និង “Mortal Engines”។
ប្រុសសង្ហារាងអង់អាចនេះ ក៏មានខ្សែក្រវ៉ាត់ខ្មៅពីការប្រកួតការ៉ាតេកាលពីពេលកន្លងមក និងជាកីឡាករបោកចំបាប់ម្នាក់ដ៏មានទេពកោសល្យមួយរូបផងដែរ៕