• 2018-06-10 02:14:50
  • ព័ត៌មាន

នុះ! បេះដូងកំព្រាកណ្ដោចកណ្ដែងយូរពេក Pope ផ្ដើម​ត្អូញចង់​មាន​គូស្នេហ៍នឹងគេហើយ

  • 2018-06-10 02:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​បច្ចុប្បន្ន​នេះ​ អ្នក​គាំទ្រ​ជា​ច្រើន​ច្បាស់​ជាបាន​ជ្រាប​ច្បាស់​ថា​ កំលោះ​សង្ហា​ Pope Thanawat មិនទាន់​មាន​គូ​គាប់​ប្រចាំ​ចិត្ត​នៅ​ឡើយ​ទេ ហើយ​មក​ពី​នៅ​ម្នាក់​ឯង​យូរ​ពេក​ហើយ​ ទើប​ពេល​នេះ​លោក​ត្អូញ​ចង់​បាន​ម្ចាស់​ចិត្ត​នឹង​គេ។

Pope Thanawat ឬ​ឃុនមឿន​ បាន​និយាយ​ក្ដែងៗ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ថា​ ខ្លួន​ពិត​ជា​ចង់​បាន​មិត្ត​ស្រី​ម្នាក់ ប៉ុន្តែ​​ម​ក​ទល់​ពេល​នេះ​ហើយ​ លោក​នៅ​តែ​មិនទាន់​រក​ឃើញ​អ្នក​យល់​ចិត្ត​បាន​នៅ​ឡើយ។ ប៉ុន្តែ​ Pope ពិត​ជា​សង្ឃឹម​មុតមាំ​ថា​ថ្ងៃ​ណាមួយ​ លោក​នឹង​ជួប​មនុស្ស​ល្អ​ម្នាក់​ជាក់ជា​មិន​ខាន។

និយាយ​ចូល​ដល់រឿង​កម្រៃ​ដែល​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​វិញ​ តារា​ប្រុស​វ័យ​ ៣៥​ឆ្នាំ​រូបនេះ​ អាច​ទទួល​បាន​​ច្រើន​ មិន​ទាប​ដូច​មុន​នោះទេ។ លោក​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ ក្រោយ​​សម្ដែង​រឿង​ "បុព្វេសន្និវាស” ហើយ​សព្វថ្ងៃ​លោក​ក៏​មមាញឹក​មិនធម្មតា​ដែរ​ក្នុង​ការ​ចូលរួម​ក​ម្មវិធី​មួយ​ចំនួន ព្រមទាំង​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម។ ក្រៅ​ពី​នោះ​ Pope ក៏​មាន​ជំនួញ​កំពុង​កាន់កាប់​ក្នុង​ដៃ​ដែរ។

ក្រោយ​ពី​រឿង​ "បុព្វេសន្និវាស” បាន​បញ្ចាំង​ចប់ អ្នក​គាំទ្រ​គ្រប់​គ្នា​ពិតជា​​ចង់​តាមដាន​ទស្សនា​ភាព​យន្ត​ ឬ​ស្នាដៃ​ផ្សេង​ទៀត​របស់​លោក​ណាស់។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​នាពេល​កន្លង​មក​ គ្រប់​គ្នា​នឹង​បាន​ឃើញ​វត្តមាន​សម្ដែង​របស់​តារា​ប្រុស​រូប​នេះ​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​រឿង​ភាគ​បែប​សម័យ​វិញ​ម្ដង​មាន​ចំណងជើង​ថា​ "Kham See Than Dorn” ដោយ​ចាប់​ដៃគូ​ជាមួយ​  Chippy Sirin លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍លេខ​៣​ក្នុង​ពេល​ឆាប់ៗ៕

ប្រភព៖ thaistarnews ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់