• 2018-06-11 07:25:00
  • ព័ត៌មាន

កំពូល​តារា​រ៉េប Eminem ត្រូវ​គេ​រិះ​គន់​ព្រោះ​ប្រើ​សំឡេង​កាំភ្លើង​ពេល​ប្រគំ​តន្ដ្រី

  • 2018-06-11 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​រ៉េប​ជើង​ចាស់ Eminem ត្រូវ​អ្នក​ចូលរួម​ប្រគំ​តន្ដ្រី​ខ្លួន​ជា​ច្រើន​នាក់ រិះ​គន់​ដោយ​សារ​មិន​សប្បាយ​ចិត្ត​នឹង​ការ​ប្រើ​ប្រាស់​សំឡេង​កាំភ្លើង​ ពេល​សម្ដែង​នៅ​កម្មវិធី​បុណ្យ​ប្រគំតន្ត្រី​ Bonnaroo Music and Arts Festival នៅ​ទីក្រុង Manchester ចក្រ​ភព​អង់គ្លេស។

អ្នក​គាំទ្រ​នៅ​ទី​នោះ​ជា​ច្រើន​ បាន​តក់​ស្លុត​ជា​ខ្លាំង​និង​ក្រាប​ចុះ​ទៀត​ផង​ ក្រោយ​បាន​ឭ​សំឡេង​កាំភ្លើង​ ក្រោយ​ Eminem ច្រៀង​បទ "Kill You” ដក​ស្រង់​ចេញ​ពី​អាល់ប៊ុម "The Marshall Mathers LP” កាល​ពី​ឆ្នាំ ២០០០។ ភាព​ភ័យ​ខ្លាច​នេះ​គឺ​ដោយ​សារ​តែ​ ធ្លាប់​មាន​ការ​បាញ់​ប្រហារ​នៅ​កន្លែង​ប្រគំ​តន្ដ្រី​បែប​នេះ​រួច​ម្ដង​ទៅ​ហើយ កាល​ឆ្នាំ​មុន​នៅ​ក្នុង​កម្មវិធី​ Route 91 Country Music Festival នៅ​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក។

ប៉ុន្តែ​អ្នក​តំណាង​ពី Eminem បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ Billboard ថា​នោះ​មិន​មែន​ជា​សំឡេង​កាំ​ភ្លើង​នោះ​ទេ គ្រាន់​តែ​សំឡេង​បច្ចេកទេស​នៅ​ពេល​បញ្ចប់​បទ​ចម្រៀង មាន​លក្ខណៈ​មិន​ប្រក្រតី​ បណ្ដាល​ឲ្យ​សំឡេង​នោះ​ឭ​ដូច​ជា​កាំភ្លើង។​

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Twitter ជា​ច្រើន​បាន​បង្ហោះ​សារ​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​ហេតុការណ៍​នេះ និង​អ្នក​ខ្លះ​ទៀត​ព្រម​ទាំង​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច​ទៀត​ផង។

នេះ​ជា​បណ្ដា​សារ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Twitter៖

វីដេអូ​បង្ហាញ​ពី​សំឡេង​ផ្ទុះ៖

ប្រភព៖ Billboard ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់