• 2018-06-12 01:43:23
  • ភាពយន្ត

ក្រោយបាត់មុខជាង ៥ឆ្នាំ Yoon Eun Hye វិលមកវិញត្រៀម​ខ្លួនសម្ដែងរឿងបែបកំប្លែងថ្មី

  • 2018-06-12 01:43:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​មុខ​ពី​វិស័យ​សិល្បៈ​ជាង​ពាក់​កណ្ដាល​ទសវត្សរ៍​ ពេល​នេះ​តារាសម្ដែង​ពូកែ​លេង​ចរិត​ក្រមិចក្រមើម​ Yoon Eun Hye បាន​វិល​មក​វិញ​ជា​ថ្មី​ហើយ។

Yoon Eun Hye

អ្នក​តំណាង​របស់​ តារាកូរ៉េ​ Yoon Eun Hye បាន​ចេញ​មុខ​ទទួល​ស្គាល់​ហើយ​ថា​ តារា​ស្រី​រូប​នេះ​បាន​ត្រឡប់​ចូល​វិថី​សម្ដែង​ជាថ្មី​ហើយ​ក្រោយ​បាត់​មុខ​ជាង​ ៥​ឆ្នាំ។ វិល​មក​វិញ​ជា​ថ្មី​នេះ​ Eun Hye នឹង​បង្ហាញ​មុខ​ក្នុង​ខ្សែ​ភាព​យន្ត​មនោសញ្ចេតនា​ បែប​កំប្លែង​មាន​ចំណងជើង​ថា​ "Love Watch” ជាមួយ​តារា​សម្ដែង​ Chun Jung Myung។

Chun Jung Myung

នេះ​នឹង​ក្លាយ​ជា​ស្នាដៃ​ដំបូង​រប​ស់​ តារា​ស្រី​បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ធំ​ ក្រោយ​សម្ដែង​រឿង​ "Marry Him If You Dare” របស់​ទូរទស្សន៍​ KBS ដែល​បាន​ចាក់​បញ្ចាំង​កាល​ពី​ឆ្នាំ ២០១៣។

ជាមួយ​គ្នា​នេះ​ដែរ ដំណឹង​ការងារថ្មី​របស់​ Eun Hye បាន​ធ្វើ​អ្នក​គាំទ្រ​ជា​ច្រើន​សប្បាយ​ចិត្ត​ និង​រង់​ចាំ​យ៉ាង​អន្ទះសា​សម្រាប់​ភាពយន្ត​ថ្មី​នេះ៕

ប្រភព៖ Kdramabuzz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់