- 2018-06-12 04:36:48
- ជីវិតតារា
ខ្ជិលខ្វល់រឿងអត់គូ ទំនេរពីសិល្បៈមិនទាន់ Aum កេណ្ឌគ្នាទៅធ្វើបុណ្យភ្លែត
- 2018-06-12 04:36:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្ជិលខ្វល់រឿងអត់គូ ទំនេរពីសិល្បៈមិនទាន់ Aum កេណ្ឌគ្នាទៅធ្វើបុណ្យភ្លែត
ចន្លោះមិនឃើញ
ពិតជាសមជាតារាស្រីចិត្តធម៌មែន ក្រៅពីមានក្ដីមេត្តាចំពោះសត្វហើយ Aum Patchrapa ក៏តែងចំណាយពេលមានតម្លៃពីការងារសិល្បៈ ទៅធ្វើបុណ្យសាងកុសលជារឿយៗដែរ ដោយមិនបានខ្វល់គិតបញ្ហាគូស្រករឡើយ។
កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៨ តារាស្រីលំដាប់កំពូលប្រចាំប្រទេសថៃ Aum Patchrapa បានចូលរួមជាមួយក្រុមការងារស្ម័គ្រចិត្តធ្វើសកម្មភាពមនុស្សធម៌មួយ ដោយបានចែកអំណោយដល់ជនក្រីក្រជាច្រើននាក់នៅវត្ត Tha Ma ក្នុងស្រុក Krathum Baen ខេត្ត Samut Sakhon។ អំណោយដែលបាននាំមកជាមួយនោះរួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ១ ០០០សម្រាប់ចែកជូនដល់គ្រួសារក្រីក្រខ្វះទីពឹង ក៏ដូចជាសិស្សៗដែលសិក្សានៅតំបន់នោះ។
ក្រៅពីនេះ Aum និងសប្បុរសជនផ្សេងទៀតក៏មិនភ្លេចធ្វើបុណ្យជាមួយព្រះសង្ឃដែរ ពោលពួកគេបានយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្ត Tha Mai ដើម្បីជាកុសលផងដែរ៕