• 2018-06-13 03:40:00
  • ស្ទីលតារា

​ ម៉ាដូណា ស្លៀក​​ឈុត​កន្ទុយ​ឆ្កែ​ ក្បាល​សេះ​ថ្ងៃ​ខួប​ ឯ​តម្លៃ​វិញ​ហួស​ថ្លែង​

  • 2018-06-13 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខួប​គម្រប់​ ៥​ឆ្នាំ​​​​ស្នេហា​​រវាង​ខ្លួន និង​ប្ដី​វ័យ​ក្មេង​យប់​មិញ​ ម៉ាដូណា បាន​តុប​តែង​ខ្លួន​ខុស​ប្លែក​ពី​រាល់​ដង​ដោយ​លោក ស្លៀក​សម្លៀក​បំពាក់​មួយ​ឈុត​មាន​ឈ្មោះ​ថា​​ កន្ទុយ​ឆ្កែ​ក្បាល​សេះ​ ឯ​​តម្លៃ​វិញ​មិន​ដល់​ ២០​ដុល្លារ​នោះ​ទេ។

ឈុត​កន្ទុយ​ឆ្កែ​ក្បាល​សេះ ម៉ាដូណា ១​កំណាត់​ខ្លួន​

ម្ចាស់​បទ "មក​រាំ​ក្បាច់​ក្ងោក​" ឲ្យ​ដឹង​ថា លើក​នេះ​​លោក​តុប​តែង​ខ្លួន​ខុស​ប្លែក​​ពី​ពេល​មុន​ ព្រោះ​មិន​ចង់​ឲ្យ​ទស្សនិកជន​ពុក​ម៉ែ​បង​ប្អូន​​មួយ​ចំនួន​​សម្លឹង​មើល​មក​ខ្លួន​ ថា​មិន​ចេះ​រក​អ្វី​ថ្មី​ ធ្វើ​អ្វី​ដដែល​ៗ​។

ម៉ា​ដូណា​ ថា៖" ខ្ញុំ​ក៏​ជា​មនុស្ស​ម្នាក់​ចូល​ចិត្ត​ប្រើ​របស់​ថ្លៃ​ៗ​ដែរ តែ​ខ្ញុំ​មិន​ចង់​បញ្ចេញ​ឲ្យ​គេ​ឃើញ​ខ្លាច​គេ​ ពេប​ជ្រាយ​។ ប៉ុន្តែ​ថ្ងៃ​ខួប​នេះ​​សម្លៀក​បំពាក់​មួយ​ឈុត​កន្ទុយ​ឆ្កែ​ក្បាល​សេះ​ ថោក​ណាស់​តម្លៃ​មិន​ដល់​២០ ដុល្លារ​ទេ សរុប​ទាំង​ស្បែក​ជើង​អី​ហ្នឹង​ ១៧​ដុល្លារ​ជជុះ​សុទ្ធសាធ"៕

ឈុត​កន្ទុយ​ឆ្កែ​ក្បាល​សេះ​មួយ​ជំហរ​ខ្លួន​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់