• 2018-06-14 03:40:33
  • ចម្រៀង

មិននឹកស្មានថា កង ពិសិដ្ឋ មានប្រវត្តិក្នុងការតែងនិពន្ធបទភ្លេង និងទំនុកចម្រៀងជោកជាំដល់ម្ល៉ឹងសោះ

  • 2018-06-14 03:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង ពិសិដ្ឋក្នុងវ័យ៣១ឆ្នាំករបស់លោកគឹអាចនិយាយបានថាលោកទទួលបាននៅបទពិសោធច្រើនទាក់ទងទៅនឹងការតែងនិពន្ធចម្រៀងបទភ្លេងក៏ដូចជាការច្រៀងផងដែរ ព្រោះតន្ត្រីជាមិត្តលោកបាននៅយ៉ាងជិតស្និត​ ជាមួយការសិក្សារនៅសាលាតន្ត្រីតាំងពីអាយុ៨ឆ្នាំ មកម្ល៉េះហើយជាក់ស្តែងលោកមានឪពុកជាអ្នកតន្ត្រីករថែមទៀតផងអញ្ចឹងបើឲ្យសួរលោកថាលោកអត់ស្រលាញ់តន្ត្រីវាមិនអាចទៅរួចនោះទេគឹលោកស្រលាញ់ផ្នែកទាំងនេះខ្លាំងបំផុតស្ទើរតែ២០ឆ្នាំជាងហើយលោករស់នៅជាមួយការតែងនិពន្ធចម្រៀងបទភ្លេងក៏ដូចជាការ ច្រៀង។

ជាក់ស្តែងតន្ត្រីករវ័យក្មេងនិងជាអ្នកចម្រៀងផងនោះ កង ពិសិដ្ឋ បានបន្ថែមការដែលលោកស្រលាញ់វិស័យតែងនិពន្ធនេះព្រោះតែលោកឪពុកជាអ្នកតន្ត្រីករឯអ្នកម្តាយគាត់ជាអ្នកចម្រៀងសម្រាប់ទំនោរដែលលោកស្រលាញ់ស្រាប់បានជំរុញនឹងលើកទឹកចិត្តលោកឲ្យក្លាយខ្លួនជាអ្នកតន្ត្រីករអ្នកនិពន្ងទំនុកភ្លេងនឹងចេះច្រៀងមកទល់សព្វថ្ងៃ។

និយាយដល់ចំនុចនៃការជោគជ័យលោកមិនអាចប្រាកដថាលោកទទួលបានជោគជ័យនោះទេតែបទពិសោធការងាររបស់លោកគឺលោកទទួលបានច្រើនព្រោះការតែងនិពន្ថក៏ដូចជាវិស័យចម្រៀងដកស្រង់សម្តីរបស់ខ្លះៗគឺ "ខ្ញុំលឺភ្លេងតាំងពីនៅក្នុងពោះ ដល់ពេលខ្ញុំបានមកដល់ពេលនេះ មិនមែនយើងចេះតែងធ្វើឲ្យរួចពីដៃនោះទេព្រោះខ្ញុំធ្លាប់បានបង្កើតក្រុមដំបូងរបស់ខ្ញុំគឺឈ្មោះ Coconut band​ យើងចេញបានប្រហែលជា២-៣អាល់ប៊ុមចម្រៀងសុទ្ធសឹងតែយើងធ្វើការតែងនិពន្ធដោយខ្លួនយើងនិងច្រៀងខ្លួនឯងនិងក្រុមផ្ទាល់​ហើយខ្ញុំក៏ធ្លាប់តែងឲ្យរៀមច្បងមួយចំនួនដូចជាបងហេង ពិទូនិងអ្នកផ្សេងៗទៀតខ្ញុំមិនបានចាំឈ្មោះអស់ ហើយសម្រាប់ភាសាតន្ត្រីវាមានច្រើនមិនមែនតែលើណោតភ្លេងនោះទេ ហើយអ្វីដែលយើងបង្កើតថ្មីគឺយើងអាចនិយាយបានថាវាជា "Orignal" បានហើយអ្នកដែលគាត់ចេញពីសាលាត្រឹមត្រូវគាត់ចេះច្បាស់លាស់ក្នុងតែងនិពន្ធក៏ដូចការប្រើប្រាស់សម្លេងនិងចេះមើលណោតភ្លេងមិនមែនធ្វើតាមការស្រមើរស្រម៉ៃហើយក៏ត្រូវការពេលវេលាផងដែរទៅតាម3ដំណាក់កាលនិមួយៗទំរាំបានចម្រៀងមួយបទយកមកស្តាប់ "។

អ្វីដែលសំខាន់គឺលោកនៅតែនៅពីក្រៅការងារផ្នែកតែងនិពន្ធតន្ត្រីនេះគឺលោកមិនខ្លាចនិងការចែករំលែកហើយសុំឲ្យបងប្អូនជួយគាំទ្រអ្វីដែលជាស្នាដៃរបស់កូនខ្មែរយើងបន្តទៀតផងដែរ៕

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ លោក កង​ ពិសិដ្ឋ

មតិយោបល់