• 2018-06-13 09:19:31
  • ភាពយន្ត

ឱកាសល្អ! ផលិតរឿងខ្លី ដើម្បីឈ្នះទឹកប្រាក់សុទ្ធរហូតដល់ ៤លានរៀល

  • 2018-06-13 09:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសសម្រាប់យុវវ័យ ពិសេសអ្នកស្រលាញ់ការផលិតភាពយន្ត អាចយកឱកាសដ៏ល្អនេះ​ដើម្បីអនុវត្តការងារផលិតភាពយន្ត ព្រមទាំងចូលរួមផ្សព្វផ្សាយពី​ការដោះស្រាយវិវាទការងារថែមទៀតផង។

ការប្រកួតភាពយន្តខ្លី ស្តីពីការដោះស្រាយវិវាទការងារដោយសន្តិវិធី នេះបង្កើតឡើងជាលើកទី ២​ ក្នុងឆ្នាំនេះ ដើម្បីផ្តល់ឱកាសដល់ផលិតករវ័យក្មេងដែលស្រលាញ់ភាពយន្ត និងចង់ផលិតភាពយន្ត ដែលមានតម្លៃចូលរួមក្នុងសង្គម។ ភាពយន្តខ្លីនេះ ត្រូវផលិតចាប់ពី ៣នាទី ដល់ ៥នាទី ដោយរៀបរាប់ពីសាច់រឿងទាក់ទងនឹងការដោះស្រាយបញ្ហាការងារ អនុវត្តដោយ មូលនិធិក្រុមព្រឹក្សាអាជ្ញាកណ្តាល ស្របតាមប្រធានបទ «ការចូលរួមចំណែករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងវិស័យការងារកម្ពុជា»។

បើចង់យល់កាន់តែច្បាស់អំពីប្រធានបទផលិតភាពយន្ត សូមទស្សនា វីដេអូ លាភី រដូវកាលទី ១

ក្នុងនោះក្រុមផលិតមួយក្រុម អាចដាច់ភាពយន្តរបស់ខ្លួនមកផលិតបានតែមួយនោះទេ ដោយផ្ញើវីដេអូរឿងខ្លីដែលផលិតរួចមកកាន់ អុីម៉ែល schan@arbitrationcouncil.org ឬប្រគល់ជូនដល់ទីតាំងមូលនិធិក្រុមព្រឹក្សាអាជ្ញាកណ្តាល ឱ្យបានមុនថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០១៨នេះ។

រង្វាន់ជាច្រើនសម្រាប់ជាទុនផលិតរឿងបន្ត ពិសេសតម្លៃជាទឹកប្រាក់សុទ្ធ ៤លានរៀល សម្រាប់រឿងជាប់ជយលាភីលេសលេខ​១ លេខ ២ នឹងទទួលបាន ២ លាន ៨សែនរៀល លេខ៣ ទទួលបាន ២លានរៀល​ និងទឹកប្រាក់លួងចិត្តសម្រាប់អ្នកឆ្លងកាត់វគ្គនេះបានសម្រេច ២រង្វាន់ ដែលគិតជាទឹកប្រាក់ ៦សែនរៀល ព្រមទាំងលិខិតសរសើរ៕

អត្ថបទ៖ Sunny

មតិយោបល់