• 2018-06-14 01:55:41
  • ចម្រៀង

Bom បង្ហាញតម្រុយ​បទថ្មី និង​ឆ្លើយតបទៅអ្នកគាំទ្ររឿងនាងកែមុខបន្ថែម​

  • 2018-06-14 01:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ Park Bom បាន​ចេញ​មុខ​ជា​លើក​ដំបូង​និយាយ​ពី​គម្រោង​ក្នុង​ការ​វិល​ត្រឡប់​មក​វិញ​​​ជាមួយ​បទ​ថ្មី​ ដែល​បង្ក​ឲ្យ​អ្នក​គាំទ្រ​មិន​តិច​ទេ​រំភើប​នឹង​ដំណឹង​នេះ។

មនុស្ស​មួយ​ចំនួន​ជឿជាក់​ថា​តារា​ស្រី​អតីត​សមាជិក​ក្រុម​ 2NE1 រូបនេះ​ បាន​បង្ហាញ​តម្រុយ​មួយ​ចំនួន​លើ​គណនី​ Instagram របស់​ខ្លួន​ហើយ​ទាក់ទង​នឹង​បទ​ថ្មី។ វីដេអូឃ្លីបដែល​បាន​បង្ហោះ​ថ្មី​ចុង​ក្រោយ​នេះ​ Bom បាន​ Tag ឲ្យ​ផលិតករ​ម្នាក់​មាន​ឈ្មោះ​ល្បី​គួរ​សម​មាន​ឈ្មោះ​ Scotty Kim។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាង​ក៏​មិនភ្លេច​ Tag ឲ្យ​អ្នក​ដឹក​នាំ​ Ray Yeom ផងដែរ។​

ទស្សនាវីដេអូខាងក្រោម៖

A post shared by 박봄 (@newharoobompark) on

អាច​សន្មត​បាន​ថា​ នេះ​ជា​តម្រុយ​គ្រប់គ្រាន់​មួយ​សម្រាប់​អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​របស់​ Park Bom ដែល​តែង​ទន្ទឹង​រង់ចាំ​ផ្លូវ​តារា​សំណព្វ​ចិត្ត​ខ្លួន​រូប​នេះ​ត្រឡប់​មក​កាន់​ក្បាល​មេក្រូ​ជា​ថ្មី​ក្រោយ​ក្រុម​ 2NE1 ត្រូវ​បាន​រំសាយ​ និង​ឆ្លង​កាត់​ព្យុះភ្លៀង​ជា​ច្រើន​នា​ពេល​កន្លង​មក។

ជាមួយ​គ្នា​នោះ​ក៏​ស្រាប់​តែ​មាន​ព័ត៌មាន​ថ្មី​មួយ​ទៀត​ ទាក់ទង​នឹង​សម្រស់​របស់នាង​​បច្ចុប្បន្ន។ អ្នក​គាំទ្រ​ម្នាក់​បាន​សួរ​ Bom ដោយ​ចង់​ដឹងថា​ តើ​នាង​វះកាត់​មុខ​ជាថ្មី​ ឬយ៉ាងណា​ ព្រោះ​មុខនាង​ហាក់ប្លែក​ជាង​មុន។ ភ្លាមៗ​តារា​ស្រីរូបនេះ​ក៏​បាន​ឆ្លើយ​តប​តាម​សម្រួល​ ថា​នាង​មិន​បាន​កែកុនអ្វី​បន្ថែមនោះទេ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់