• 2018-06-14 02:25:00
  • ភាពយន្ត

ភាពយន្ត​ខ្មោច​ដូន​ជី "The Nun” បញ្ចេញ​ Teaser Trailer ផ្លូវ​ការ

  • 2018-06-14 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ "The Nun” គឺ​ជា​សាច់​រឿង​ទី​៥ នៅ​ក្នុង​សែស្រឡាយ​រឿង​បែប​រន្ធត់​ "The Conjuring” និយាយ​​ពី​បិសាច​ដូន​ជី​មួយ​រូប​ កើត​ឡើង​នៅ​អំឡុង​ឆ្នាំ ១៩៥២ ប្រទេស​រ៉ូម៉ានី។

ភាពយន្ត​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​កញ្ញា​​ឆ្នាំ​នេះ ដោយ​ទើប​តែ​បញ្ចេញ​ Teaser Trailer ដំបូង​កាល​ពី​យប់​មិញ​នេះ​។ រឿង "The Nun” នឹង​ផ្ដោត​សំខាន់​ទៅ​លើ​រឿង​រ៉ាវ បិសាច​ដូន​ជី​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង "The Conjuring 2” ដោយ​ត្រលប់​បក​ក្រោយ​ពេល​វេលា​ ទៅ​អតីត​កាល​ដើម្បី​បញ្ជាក់​នូវ​អ្វី​ដែល​បាន​កើត​ឡើង។

ចំពោះ​សាច់​រឿង​ជា​បឋម​ដែល​អ្នក​និពន្ធ​បាន​បញ្ជាក់​គឺ និយាយ​អំពី​ដូន​ជី​វ័យ​ក្មេង​ម្នាក់​នៅ​ ប្រទេស​រ៉ូម៉ានី សម្រេច​ចិត្ត​សម្លាប់​ខ្លួន។​ បន្ទាប់​មក​មាន​អាចារ្យ​ម្នាក់​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ខាង​ជួប​ព្រលឹង​ខ្មោច ត្រូវ​បាន​គេ​ចាត់​ឲ្យ​មក​ស៊ើប​អង្កេត​រឿង​នេះ​ ហើយ​ក្រោយ​មក​គេ​ក៏​បាន​រក​ឃើញ​ព្រលឹង​បិសាច​ដ៏​កាច​សាហាវ​មួយ។

ភាពយន្ត​នេះ​គឺ​ជា​ភាពយន្ត​ទី​៥ ហើយ​បន្ទាប់​ពី​រឿង "The Conjuring”, “Annabelle”, “The Conjuring 2” និង "Annabelle: Creation” ដែល​ពេល​នេះ​ "The Conjuring 3” និង "Annabelle 3” កំពុង​តែ​ដំណើរ​ការ​ផលិត។

ទស្សនា​វីដេអូ​ Teaser Trailer ខាង​ក្រោម៖

ប្រភព៖ rollingstone ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់