• 2018-06-14 05:02:04
  • ជីវិតតារា

ធ្លា​ប់តែមានរាងសង្វិត តែ​តារាទាំងនេះជ្រុលខ្លួនទៅជាធាត់ខូចរាង ព្រោះហេតុផលផ្សេងៗគ្នា

  • 2018-06-14 05:02:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ក៏​ដូច​តែ​ជន​សាមញ្ញ​ដែរ​ ត្បិត​ពេល​ខ្លះ​ពួកគេ​មាន​រូបរាង​ស្រស់ស្អាត​ និង​លេចធ្លោ​មុខ​កាមេរ៉ា ប៉ុន្តែ​សម្រស់​ទាំង​នោះ​មិន​មែន​នៅ​ស្ថិតស្ថេរ​អមតៈ​នោះ​ឡើយ។

ក្នុង​នោះ​ តារា​ៗ​ភាគ​ច្រើន​ខ្លាច​បំផុត​ការ​ឡើង​ទម្ងន់​ តែ​បញ្ហា​នេះ​ពេល​ខ្លះ​មិន​អាច​ហាមឃាត់​ ឬ​គ្រប់គ្រង​បាន​ឡើយ។ តារា​ខ្លះ​ប្រែ​រូបរាង​ពី​ស្គម​ទៅ​ធាត់​ ដោយសារ​របប​អាហារ ការ​ប្រែ​ប្រួល​ទម្លាប់​រស់​នៅ​ និង​កង្វះ​លំហាត់​ប្រាណ​ជា​ដើម។ តើ​មាន​តារា​ចិន តៃវ៉ាន់​ និង​សិង្ហបុរី​ណា​ខ្លះ​ជួប​ប្រទះ​បញ្ហា​ឡើង​ទម្ងន់​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ?

១. តារា​តៃវ៉ាន់ Joe Chen

Joe ឡើង​គីឡូ​ស្រឺតៗ​ ដោយសារ​នាង​ញ៉ាំ​ច្រើន។ ពេល​ឃើញ​ចំណី​ដែល​ខ្លួន​ចូលចិត្ត​ភ្លាម តារា​​​​​​​​​​​​​ស្រី​វ័យ​ ៣៩​ឆ្នាំ​នេះ​ ទប់​ចិត្ត​មិន​ញ៉ាំ​មិន​បាន​ឡើយ។ ដោយសារ​មិន​ចេះ​តម​​ចំណី​បែប​នេះ​ហើយ​ ទើប​ Joe ឡើង​ទម្ងន់​ដល់​ទៅ ៧គីឡូ និយាយ​ឲ្យ​ចំ​គឺ​ ពី​៤៦ ឡើង​ដល់​៥៣គីឡូ។

២. តារា​តៃវ៉ាន់​ Dee Hsu

ពិធីការិនី​របស់​តៃ​វ៉ាន់​រូបនេះ​វិញ​ ជ្រុល​ខ្លួន​ក្លាយ​ជា​ស្រី​ធាត់​ ដោយសារ​ផឹក​ស្រា​ច្រើន។ ប៉ុន្តែ​ក្រោយ​មក​ដោយសារ​មានអ្នក​សើច​ចំអក​ច្រើនពេក​ ទាក់ទង​នឹង​ទម្លាប់​ប្រមឹក​នេះ​ ទើប​នាង​ព្យាយាម​កាត់​បន្ថយ​ និង​ផ្ដើម​តម​អាហារ​ណា​ដែល​មាន​ជាតិ​ខ្លាញ់​ ផ្អែម និង​ភេសជ្ជៈ​ដែល​មាន​​ជាតិ​ស្ករ​ច្រើន។

៣. តារា​សិង្ហបុរី​ Rui En

ការ​ដែល​ តារាស្រី​រូបនេះ​ឡើង​ទម្ងន់​បែប​នេះ​ ក៏ដោយសារ​ទុករាងបែបនេះដើម្បី​ថត​រឿង។ តួ​អង្គ​ដែល​នាង​ត្រូវសម្ដែង​ គឺ​ស្ត្រី​មេផ្ទះ​ ដែល​រ៉ាប់រង​ការងារ​រាប់រយ​ជំពូក​ ក្រោយ​រៀបការ​ហើយ។ បើ​ទោះនេះ​ជា​ចេតនា​ចង់​ធាត់​ក្ដី ប៉ុន្តែ​នាង​ក៏​ដូចជា​ខ្មាស​ខ្លួន​ឯង​ពេល​មាន​រាង​ធាត់​ដូចនេះ​ដែរ ថែមទាំង​ដឹង​ច្បាស់​ថា​ថា​ពេល​បែក​សាច់​យ៉ាង​នេះ​ មាន​ផល​ពិបាក​យ៉ាងណា។

៤. តារាសម្ដែង​ Ken Chu

សមាជិក​ក្រុម​ F4 ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​ "ស៊ីមិន” រូប​នេះ​ប្រែ​ជា​មាន​រូបរាង​ធាត់​ ដោយសារ​ជំងឺ​ម្យ៉ាង​ដែល​បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​សាច់​ដុំ​ និង​គ្រោង​ឆ្អឹង​រីក​រាល​ដាល​ពេញ​រាង​កាយ។ លោក​ព្យាយាម​ហាត់​ប្រាណ​ និង​គ្រប់គ្រង​របប​អាហារ​ណាស់ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទៅ​រួច។ ក្រោយ​លោក​រៀបការ​ហើយ​ បញ្ហា​ថ្មី​ក៏​កើត​ឡើង​ទៀត​ គឺ​ថ្នាំ​ដែល Ken ផឹក​ជា​ប្រចាំ​នោះ​ បាន​ធ្វើ​ឲ្យ​លោក​ប្រែ​ជា​ហើម​ទៅវិញ។ ទោះជា​យ៉ាងណា​ អ្វី​ៗ​វិល​មក​សភាព​ប្រក្រតី​ មានន័យ​ថា​ក្នុង​ឆ្នាំ​ថ្មី​នេះ​ រូបរាង​លោក​ស្រក​គីឡូ​ជាង​មុន ហើយ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ធូរ​ស្រាល​ច្រើនដែរ។

៥. តារាសម្ដែង​ Barbie Hsu

មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ Barbie Hsu ឬ​សាន់ឆាយ​បែក​សាច់​មើល​មិន​ចង់​ស្គាល់​ ដោយសារ​នាង​ពពោះ​កូន​ដំបូង​កាល​ពី​ឆ្នាំ ២០១៣។ គីឡូ​របស់​នាង​នា​ពេល​នោះ​ ឡើង​ដល់​ ៧៩​គីឡូ​ក្រាមឯណោះ។ មកទល់​ពេល​បច្ចុប្បន្ន​ តួនាទី​ជា​ម្ដាយ​កូន​ខ្ចី​ក៏​បាន​បញ្ចប់​ ហើយ​នាង​ក៏​កំពុង​ថែរាង​ឲ្យ​វិល​រក​សភាព​ដើម​វិញ​ដែរ។

៦. Wilber Pan

តារាច​ម្រៀង​តៃវ៉ាន់​ដ៏​មាន​ប្រជាប្រិយ​រូបនេះ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ព្រួយបារម្ភ​បំផុត​ កាល​ពី​ខែ​តុលា ឆ្នាំ ២០១៧ នៅពេល​ទម្លាយ​ថា​ខ្លួន​កំពុង​រង​ទុក្ខ​បុកម្នេញ​ដោយ​សារ​ជំងឺ​រលាក​សួត។ ក្រោយ​មក​ប៉ុន្មាន​ខែ Wilber Pan ក៏​បាន​បង្ហាញ​មុខ​ជាថ្មី​ ជាមួយ​រូបរាង​ធាត់ មុខ​ប៉ោងជាង​មុន។ មក​ជួប​អ្នក​គាំទ្រ​ម្ដង​ទៀត​នេះ​ លោក​បាន​និយាយ​ថា៖ “ខ្ញុំ​ញ៉ាំ​បាយជាមួយ​ប៉ាម៉ាក់​ខ្ញុំ​រាល់​ថ្ងៃ​ ក្រោយ​ពេល​ខ្ញុំ​ឈឺ។ ពួកលោក​ទាំង​ ២​ពិត​ជា​សប្បាយ​ចិត្ត​ដែលខ្ញុំ​ចាប់​ផ្ដើម​ញ៉ាំ​ច្រើន​បែប​នេះ ហើយ​ព្រមទាំង​ខំ​បំប៉ន​ខ្ញុំ​ខ្លាំង​ជាង​មុន​ទៀត។ មើល​ទៅ​ខ្ញុំ​ត្រូវ​ហាត់ប្រាណ​បន្ថែម​ខ្លះ​ហើយ​ ទើបល្អ"៕

ប្រភព៖ entertainment.toggle ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់