• 2018-06-14 12:22:01
  • ព័ត៌មាន

Park Bom បក​ស្រាយ​រឿង​វះ​កាត់​កែ​សម្ផស្ស​

  • 2018-06-14 12:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​​បង្ហាញ​ខ្លួន​របស់​តារា​ចម្រៀង​ Park Bom ថ្មី​ៗ​ ហាក់​ដូច​ជា​រៀង​ប្លែក​ខ្លាំង​ រហូត​ដល់​ថ្នាក់​អ្នក​គាំទ្រ​មួយ​ចំនួន​ចោទ​ថា​នាង​ទៅ​វះ​កាត់​កែ​សម្ផស្ស​​ជា​ថ្មី​ម្ដង​ទៀត​។

ជាក់ស្ដែង​ ខណៈ​ពេល​តារា​ចម្រៀង​ Park Bom ចែក​ចាយ​រូប​ថត​ថ្មី​ៗ​របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម​ Instagram នោះ​ គឺ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​សួរ​នាង​ចំ​ៗ​តែ​ម្ដង​ថា​ តើ​នាង​ពិត​ជា​កែ​សម្ផស្ស​ម្ដង​ទៀត​ឬ​យ៉ាង​ណា​ ។

ហើយ​ក៏​មាន​អ្នក​ខ្លះ​ជជែក​វែក​ញែក​ពី​ភាព​ប្លែក​​ខុស​ពី​មុន​របស់​ Park Bom ដោយ​អ្នក​ខ្លះ​ថា​ នាង​ប្លែក​ខ្លាំង​ត្រង់​ច្រមុះ​ ប្លែក​បបូរ​មាត់​ជា​ដើម​។

ទាក់​ទិន​នឹង​រឿង​កែ​សម្ផស្ស​នេះ​ ម្ចាស់​ខ្លួន​ផ្ទាល់​ក៏​ចេញ​មុខ​បក​ស្រាយ​ទៅ​វិញ​ថា "នេះ​ជា​ចម្លើយ​ចុង​ក្រោយ​របស់​ខ្ញុំ​ទៅ​លើ​រឿង​បែប​នេះ​ … ខ្ញុំ​មិន​បាន​កែ​សម្ផស្ស​ទេ​"។

ទោះ​ជា​សាម៉ី​ខ្លួន​បាន​ឆ្លើយ​បដិសេធ​យ៉ាង​ណា​ ក៏​នៅ​តែ​មាន​ការ​ជជែក​លើ​រឿង​កែ​សម្ផស្ស​នេះ​នៅ​លើ​បណ្ដាញ​សង្គម​បន្ត​ទៀត​ដែរ​ ព្រោះ​តាម​រយៈ​រូបថត​របស់​តារា​ស្រី​​ Park Bom គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ស្អាត​ប្លែក​ខុស​កាល​ពី​មុន​៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់