- 2018-06-17 01:28:18
- ជីវិតតារា
ខានយូរ ពេជ្រ សូលីកា ដាក់ម្ដងឡើងផ្អើលដល់អ្នកគាំទ្រ
- 2018-06-17 01:28:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខានយូរ ពេជ្រ សូលីកា ដាក់ម្ដងឡើងផ្អើលដល់អ្នកគាំទ្រ
ចន្លោះមិនឃើញ
ពេជ្រ សូលីកា បានបង្ហាញខ្លួននៅលើឆាកសារជាថ្មីក្នុងកម្មវិធី World Cup 2018 ដែលរៀបចំឡើងដោយ Number 8 Beer Bar កាលពីយប់មិញនៅម្ដុំបឹងកក់។
ការបង្ហាញវត្តមានសារជាថ្មី នៅលើឆាកតន្ត្រីជាមួយ នីកូ ម្ដងនេះ ពេជ្រ សូលីកា នៅតែទទួលបានការគាំទ្រពីទស្សនិកជនដដែល នូវទឹកដមសម្លេងមិនចេះប្រែប្រួលរបស់នាង ទោះបីជាអាក់ខានឡើងឆាកជាច្រើនឆ្នាំក្ដី។
បន្ថែមពីនេះ ហ្វេនៗដែលចូលរួមក្នុងកម្មវិធី ចង់ឲ្យ ពេជ្រ សូលីកា និង នីកូ ចាប់ដៃច្រៀងឡើងវិញ ព្រោះអ្នកទាំងពីរជាដៃគូដ៏សក្ដិសមបំផុត។
ក្នុងកម្មវិធី World Cup 2018 តារាចម្រៀងទាំងពីរបានយកបទមួយចំនួនមកច្រៀងរួមគ្នាដូចជា បទ"លាក់បាំង" “ឱបអូននឹកគេ" “ថ្ងៃបែកគ្នា" “បង្ខំចិត្តបែក" ជាដើម។
ទោះបីជា ពេជ្រ សូលីកា ឡើងឆាកជាថ្មីម្ដងទៀតក៏ដោយ មិនបានន័យថានាង វិលចូលសិល្បៈវិញនោះទេ។ ការបង្ហាញវត្តមានម្ដងនេះដោយសារតែការយោគយល់គ្នាជាមួយម្ចាស់ក្លឹប Number 8 Beer Bar ចង់បានខ្លួនមកសម្ដែង និងច្រៀងរួមគ្នាជាមួយ នីកូ។
ការរៀបចំកម្មវិធី World Cup 2018 នេះ Number8 Beer Bar ធ្វើឡើងក្នុងគោលបំណងដើម្បីអបអរការប្រកួតបាល់ទាត់ពិភពលោករវាងក្រុមម្ចាស់ផ្ទះ រុស្ស៊ី និងជម្រើសជាតិអារ៉ាប៊ីសាអូឌីត៕