• 2018-06-15 03:37:26
  • ព័ត៌មាន

 តាវ៉ិចទ័រ ​និយាយ​អ្វី​ខ្លះ​​ បន្ទាប់ពីអតីត​គូដណ្ដឹង​ នីឡា ភ្ជាប់​ពាក្យ​ស្រី​ថ្មី?

  • 2018-06-15 03:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ប្រិយមិត្ត​បាន​ដឹង​​ហើយ​កាល​ពី​ម្សិល​មិញ​នេះ កូន​ប្រុស​​ថៅកែ​​ល្ខោន ភី សុគន្ធធី ដែល​ជា​អតីត​គូ​ដណ្ដឹង កញ្ញា នីឡា បាន​ភ្ជាប់​ពាក្យ​ជា​មួយ​​ស្រី​ថ្មី​ហើយ ​ដែល​មាន​សម្រស់​មិន​ចាញ់​តារា​ឡើយ។ លោក សុវណ្ណរិទ្ធី ហៅ ​តាវ៉ិចទ័រ​ ដែល​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​ជា​មួយ​ថៅកែ​​ល្ខោន ភី សុគន្ធធី ហើយ​ដល់​ថ្នាក់​ធ្វើ​ដន្លង​ជា​មួយ​គ្នា តែ​មិន​បាន​សម្រេច​នោះ បាន​ថ្លែង​ឲ្យ​​ដឹង​ថា លោក​​គ្មាន​​អ្វី​ក្រៅ​ពី​ជូន​ពរ​ឲ្យ​អ្នក​ទាំង​២​ឲ្យ​ទទួល​បាន​​ភាព​សុខសាន្ត​ចម្រុង​ចម្រើន​ក្នុង​ជីវិត​ជា​រៀង​រហូត។

អ្នក​ដឹក​នាំ​​ក្រុម​កំប្លែង​ល្បី​ឈ្មោះ​រូប​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ទោះបី​ជា​ លោក ផន រង្សី អតីត​គូ​ដណ្ដឹង​​កូន​ស្រី​របស់​លោក បាន​ភ្ជាប់​ពាក្យ​ជា​មួយ​អ្នក​​ថ្មី​ក៏​ពិត​មែន ក៏​​មិន​អាច​កាត់​ផ្ដាច់​ទំនាក់​ទំនង​រវាង​​គ្រួសារ​លោក ​និង​ថៅកែ​​ល្ខោន ភីសុគន្ធធី ដែល​​រក្សា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ទេ គឺ​នៅ​តែ​​រក្សា​ទំនាក់​ទំនង​ល្អ​ដដែល។

រឿង​អនាគត ​នីឡា បន្ត​​ទៀត​ នឹង​ត្រូវ​រៀបចំ​បែប​ណា​នោះ លោក សុវណ្ណរិទ្ធី បាន​ប្រាប់យ៉ាង​ខ្លី​ថា គឺ​គ្មាន​​អ្វី​ពិបាក​​នោះ​ទេ ព្រោះ​កូន​ស្រី​របស់​លោក​​មាន​អាណាព្យាបាល​គ្រប់គ្រង រាល់​ការ​ធ្វើ​អ្វី​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​ឪពុក​ម្ដាយ។ "ចំពោះ​អនាគត​កូន​ស្រី​ខ្ញុំ ​វា​ងាយ​ស្រួល​​ទេ​ប្អូន ព្រោះ​ថា​កូន​ខ្ញុំ​​វា​មាន​សំបុក​ វា​មាន​អ្នក​ឃុំ​គ្រង អីចឹង​កូន​ខ្ញុំ​ធ្វើ​អី​ គឺ​ស្ថិត​ការ​គ្រប់​គ្រង​ឪពុក​ម្ដាយ" ​តាវ៉ិចទ័រ​ លើក​ឡើង។

លោក ផន រង្សី និងគូដណ្តឹង កញ្ញា ហ៊ុន អាប៉ូ

លោក ផន រង្សី ​និង​​ នីឡា បាន​ផ្ដាច់​កាលថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០១៦​ កន្លង​ទៅ ហើយ​បាន​ផ្ដាច់​ពាក្យ​វិញ​កាល អំឡុង​ឆ្នាំ​២០១៧​ ក្រោមហេតុផលមិនចុះសម្រុងគ្នា។ ។ កូន​ប្រុស​ថៅកែ​ល្ខោន​ល្បី​ឈ្មោះ​ប្រចាំ​ខេត្ត​តាកែវ​រូប​នេះ​បាន​ភ្ជាប់​ពាក្យ​ហើយ​នៅ​​កាល​ពីម្សិល​​មិញ​​​នេះ ជាមួយ​កញ្ញា ហ៊ុន អាប៉ូ ជា​អ្នក​លក់​ផលិតផល​តាម​ Online និង​ជា​និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​គណនេយ្យ។ គូ​ដណ្ដឹង​លោក ផន រង្សី ជា​កូន​អ្នក​ភ្នំពេញ ហើយ​អ្នក​ទាំង​ពីរ​គ្រោង​ចូល​រោង​ការ​នៅ​ ខែ​មីនា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់