• 2018-06-15 07:27:44
  • ភាពយន្ត

នៅក្មេងសោះ យុវជនម្នាក់នេះមានសមត្ថភាពដឹកនាំរឿងខ្នាតវែង និងក្លាយជាប្រធានមហោស្រពភាពយន្តខ្លីចតុមុខ

  • 2018-06-15 07:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបន្តស្មារតីបណ្តុះអ្នកដឹកនាំវិស័យភាពយន្តវ័យក្មេង ក្រុមភាពយន្តឈូករ័ត្ន បង្ហាញវត្តមានយុវជនវ័យ ២៤ឆ្នាំ គាំ វុត្ថា ជាប្រធានគ្រប់គ្រងការរៀបចំមហោស្រពភាពយន្តខ្លីី​ចតុមុខ ដែលប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះជាឆ្នាំទី៧ហើយ។

លោក គាំ វុត្ថា

វុត្ថា ជាផលិតករឯករាជ្យម្នាក់ ដោយបានចូលរួមផលិតភាពយន្តតាំងពីបញ្ចប់ការសិក្សាជំនាញផលិតភាពយន្ត ក្នុងអង្គការ «ដើម្បីភាពញញឹមនៃកុមារ» PSE។ ក្រោយមក វុត្ថាក៏បានប្រលូកក្នុងគម្រោងពាណិជ្ជកម្ម និងផលិតកម្មក្នុងស្រុកនាំមុខជាហូរហែ ក្នុងនាមជាជំនួយការដឹកនាំ និងអ្នកកាត់ត។ វុត្ថាក៏បានសាងស្នាដៃខ្លីៗដោយមានការទទួលស្គាល់ពីថ្នាក់តំបន់ផងដែរ ហើយឥឡូវរូបលោកកំពុងធ្វើការលើគម្រោងភាពយន្តភាគឲ្យទូរទស្សន៍ PNN ក្រោមចំណងជើងថា «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់»។

Poster រឿង សម្បក

ក្នុងការចូលរួមចំណែកលើវិស័យខ្សែភាពយន្ត យុវជនម្នាក់នេះបានចូលរួមផលិតភាពយន្តតាំងពីគ្មានថវិកា រហូតជោគជ័យ និងមានការទទួលស្គាល់ពីស្នាដៃទៀតផង។ នៅឆ្នាំ ២០១៧ វុត្ថា បានចូលរួមផលិតភាពយន្តខ្លីមួយក្នុងគម្រោង គ្រួសារ និងអ្នក ដែលរឿងខ្លីនោះមានចំណងជើងថា «សម្បក»។ រឿងនេះរូបគេជាអ្នកសរសេរ ដឹកនាំសម្តែង កាត់ត ដោយខ្លួនឯង រហូតបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្បុចា និងផ្តល់ជូនទៅអង្គការដៃគូសម្រាប់ផ្សព្វផ្សាយ។

គម្រោងភាពយន្តខ្លី គ្រួសារ និងអ្នក ឆ្នាំ ២០១៧

ការងារទាំងអស់ក្នុងផលិតកម្មផលិតភាពយន្ត បង្រៀនយុវជនម្នាក់នេះឲ្យកាន់តែមានសមត្ថភាពឈានមុខ និងមានទំនួលខុសត្រូវ ទើប វុត្ថា ត្រូវបានរៀមច្បង ផលិតករជើងចាស់ និងសមាជិកក្រុមបង្កើតមហោស្រពភាពយន្តខ្លីចតុមុខ ជ្រើសតាំង​ជាប្រធានក្នុងឆ្នាំនេះ។

មហោស្រពភាពយន្តខ្លីចតុមុខបានត្រលប់មកសារជាថ្មីនៅឆ្នាំ ២០១៨នេះ ដើម្បីទទួលយកភាពយន្តរបស់ផលិតករ អ្នកដឹកនាំរឿងគ្រប់គ្នា ចូលរួមនៅក្នុងកម្មវិធីខាងមុខនេះ។ នៅចាំអីទៀត! ផ្ញើរឿងខ្លីរបស់អ្នកមកកាន់មហោស្រពភាពយន្តខ្លីចតុមុខឥឡូវនេះ តាមតំណភ្ជាប់ខាងក្រោម៖

https://filmfreeway.com/CSFF

អត្ថបទ៖ Sunny

មតិយោបល់