• 2018-06-15 08:50:00
  • ស្ទីលតារា

ម្ចាស់ក្សត្រី​ Elizabeth II ប្រទាន​កាដូមានតម្លៃបំផុត​ដល់​ចៅប្រសារ Meghan

  • 2018-06-15 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​រាជវង្ស​ថ្មី​ដែល​ទើប​រៀបការ​ចូល​កាល​ពី​ពេល​ថ្មីៗ​ Meghan Markle បាន​ទទួល​កាដូ​មាន​តម្លៃ​ដែល​ជា​ព្រះរាជទាន​ពី​ម្ចាស់​ក្សត្រី​ Elizabeth II។

កាល​ពី​ថ្ងៃទី​ ១៤ ខែ​មិថុនា​ឆ្នាំ ២០១៨ ព្រះនាង​ Meghan បាន​ពាក់​នូវ​ក្រវិល​មាន​តម្លៃ​មហាសាល​ ១​គូ​ ដែល​ជា​ព្រះរាជទាន​ពី​ម្ចាស់​ក្សត្រី​ប្រចាំ​ចក្រភពអង់គ្លេស​ Elizabeth II ចូល​រួម​ក្នុង​កម្មវិធី​មួយ​ ប៉ុន្តែ​អវត្តមាន​ព្រះស្វាមី​ Harry។

​ក្រវិល​គុជខ្យង​ ដែល​មាន​ដាំ​ពេជ្រ​ ១​គូ​នោះ​ មាន​ទំហំ​មិន​សូវ​ជា​ធំ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ស័ក្ដិសម​ឥតខ្ចោះ​ពេល​បំពាក់​លើ​ព្រះកាណ៍ (ត្រចៀក)​ របស់​ ព្រះនាង​ Meghan។ ចូលរួម​ក្នុង​កម្មវិធី​ជាមួយ ម្ចាស់ក្សត្រីតែ ២នាក់ជាលើកដំបូង​នា​​ពេល​នោះ​ Meghan តុបតែង​ខ្លួន​បែបសាមញ្ញ មិនឆើតឆាយពេក​ទេ ប៉ុន្តែពិតជាសមរម្យ​បំផុត​សម្រាប់​នាង​ និង​ទាក់ភ្នែក​មនុស្សម្នា​ជាច្រើន​ តម្រង់​ចក្ខុ និង​កាមេរ៉ាផ្ដិត​យក​សកម្មភាពនាង និង Queen Elizabeth II ​​គ្រប់គ្នា៕

ប្រភព៖ Eonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់