• 2018-06-15 14:05:32
  • ស្ទីលតារា

បក​ស្រាយ​ភ្លឺ​ភ្នែក​ ពី​អត្ថន័យ​របស់​ឈ្មោះ​ក្រុម​តារា​ K-Pop ទាំង​៥

  • 2018-06-15 14:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ មហាជន​ភាគ​ច្រើន​តែង​ដឹង​ពី​ឈ្មោះ​ក្រុម​តារា​ K-Pop តែ​កម្រ​មាន​អ្នក​ដឹង​ពី​អត្ថន័យ​លាក់​ពី​ក្រោយ​ឈ្មោះ​ក្រុម​នីមួយ​ៗ​ណាស់​។ ក្រោយ​ពី​អាន​អត្ថបទ​នេះ​ អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​លែង​មាន​ចង្ងល់​លើ​រឿង​នេះ​ទៀត​ហើយ​។

១. ក្រុម​ចម្រៀង​ Twice

លោក​ JYP បាន​បក​ស្រាយ​អត្ថន័យ​ឈ្មោះ​ក្រុម​ Twice ថា​ ក្រុម​នារី​មួយ​នេះ​ ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​បាន​ប៉ះ​ដល់​បេះដូង​មហាជន​ពីរ​ដង​ ពោល​គឺ​ម្ដង តាម​រយៈ​សំនៀង​ និង​ម្ដងទៀត​គឺ​តាម​រយៈ​រូប​សម្រស់​។

២. ក្រុម​ចម្រៀង​ GOT7

ក្រុម​ចម្រៀង​បុរស​ GOT7 បាន​បក​ស្រាយ​អត្ថន័យ​ឈ្មោះ​ក្រុម​ខ្លួន​ថា​ "លេខ​៧​ គឹ​តំណាង​ឲ្យ​សមាជិក​៧​នាក់​ក្នុង​ក្រុម​ ហើយ​លេខ​៧​ ក៏​ជា​លេខ​សំណាង​ ហុងស៊ុយ​ផង​ដែរ​។ ដូចនេះ​ អត្ថន័យ​ GOT7 គឺ​មាន​ន័យ​ថា​ មនុស្ស​សំណាង​ទាំង​៧"។

៣. ក្រុម​ចម្រៀង​ Gugudan

ខាង​ផលិតកម្ម​ បាន​បក​ស្រាយ​អត្ថន័យ​ឈ្មោះ​ក្រុម​ Gugudan ថា​ នារី​ទាំង​៩​ មក​ជាមួយ​ភាព​ទាក់ទាញ​ប្លែក​ៗ​គ្នា​ នៅ​ក្នុង​ការ​សម្ដែង​នៃ​ក្ដី​សង្ឃឹម​ និង​សុបិន​។

៤. ក្រុម​ចម្រៀង​ Weki Meki

អត្ថន័យ​ឈ្មោះ​ក្រុម​ Weki Meki គឺ​ Meki សំដៅ​លើ​នារី​ទាំង​៨​រូប​ ដែល​មាន​ភាព​ប្លែក​ៗ​ពី​គ្នា​ ដោយ​មាន​កូន​សោរ​ជា​តំណាង​រៀង​ៗ​ខ្លួន​។ ចំណែក​ឯ Weki គឺ​ជា​ក្រុមនារី​ទាំង​៨ ដែល​បាន​​យក​សោរ​នោះ​មក​ចាក់​បើក​ពិភពលោក​ថ្មី​មួយ​។

៥. ក្រុម​ចម្រៀង​ BLACKPINK

ខាង​ផលិតកម្ម​ YG Entertainment បាន​បក​ស្រាយ​អត្ថន័យ​ឈ្មោះ​ក្រុម​ BLACKPINK ថា​ ពាក្យ​ Pink ជា​ធម្មតា​សំដៅ​លើ​ភាព​ស្រស់​ស្អាត​។ ចំពោះ​ BLACKPINK មាន​ន័យ​ថា​ ភាព​ស្រស់​ស្អាត​ មិន​មែន​ជា​អ្វី​ៗ​ទាំង​ទេ។ វា​ថែម​ទាំង​មាន​ន័យ​តំណាង​ឲ្យ​​ក្រុម​នារី​មួយ​នេះថា​ មិន​ត្រឹម​តែ​មាន​ភាព​ស្រស់​ស្អាត​ ថែម​ទាំង​មាន​​ទេពកោសល្យ​ទៀត​៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ ម៉េង សុខហួយ

មតិយោបល់