• 2018-06-16 02:27:37
  • ស្ទីលតារា

តារា​ល្បី​ៗ​លេង​ស្ទីល​កប់ ជុំ​គ្នា​ពិសា​អាហារ​​យប់មិញ​​​

  • 2018-06-16 02:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ប្រុស​ស្រី​ក្មេង​ចាស់​ច្រើន​ជំនាន់​​ជា​ច្រើន​នាក់​បាន​ជួប​ជុំ​គ្នា​​​ក្នុង​ "កម្មវិធី​​សំណេះ​សំណាល​ និង​ជួប​ជុំ​អាហារ​សាមគ្គី" ក្រោម​​អធិបតីភាព​ ឯក​ឧត្ដម​ ហ៊ុន ម៉ានី ល្ងាច​មិញ​នៅ សេវេនប្រាយ ទួល​គោក។

បើ​តាម​​អ្នក​នាង​ ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែ​ ​ឲ្យ​ដឹង​ថា ​ "កម្មវិធី​សំណេះ​សំណាល​ និង​ជួប​ជុំ​អាហារ​សាមគ្គី" ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ដល់​រៀម​ច្បង​សិល្បៈ​ ដែល​បាន​ចំណាយ​ពេល​វេលា​ស្ទើរ​តែ​មួយ​ជីវិត​​​នៅ​លើ​វិថី​សិល្បៈ។ ដូច្នេះ​ក្នុង​១ឆ្នាំ​សមាគម​សិល្បៈ​ត្រូវ​ធ្វើ​កម្មវិធី​នេះ​ម្ដង​ ដើម្បី​អញ្ជើញ​​​​អ្នក​សិល្បៈ​ក្មេង​ចាស់​​ប្រុស​ស្រី​គ្រប់​ជំនាន់​បាន​ទទួល​ទាន​អាហារ​ជុំ​គ្នា។

អ្នកនាង​ថា​៖" មាន​តែ​កម្មវិធី​នេះ​ទេ ដែល​ធ្វើ​ឲ្យ​សិល្បករ​ជំនាន់​មុន និង​ក្រោយ​ឲ្យ​ពួក​គាត់​បាន​ស្និទ្ធស្នាល​ជាមួយ​គ្នា​ ហើយ​កម្មវិធី​ថ្ងៃ​នេះ​ទាំង​ភ្ញៀវ​កិត្តិយស​ និង​សិល្បករ​​អញ្ជើញ​មក​ចូល​រួម​សរុប​ទាំង​អស់​ជាង​៣៥០នាក់។ ក្នុង​នោះ​សិល្បករ​ជើង​ចាស់​មាន​ជាង​១០០​នាក់"។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់