• 2018-06-17 04:13:46
  • ស្ទីលតារា

ស្អាត​គ្រប់​សន្លឹក​ យុគ​ ចិន្ដា​ និង​កូន​​ស្រី​ លេង​ខ្លួន​មិន​ឲ្យ​ចាញ់​គ្នា​ក្នុង​ថ្ងៃ​ខួប​កំណើត​

  • 2018-06-17 04:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ចាស់​វស្សា​អ្នក​នាង យុគ ចិន្ដា បាន​ធ្វើ​​ខួប​កំណើត​ឲ្យ​កូន​ស្រី​បណ្ដូល​ចិត្ត​តែ​មួយ​​​របស់​ខ្លួន​កាល​ពី​យប់​មិញ​នៅ​ភោជនីយដ្ឋាន​ស្លឹក​ឈូក។

ក្នុង​នោះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​​អ្នកនាង យុគ ចិន្ដា និង​កូន​​ស្រី​តុប​តែង​ខ្លួន​មិន​ឲ្យ​ចាញ់​គ្នា​ឡើយ​ ត្បិត​នាង​ មាន​ឈ្មោះ​ជា​ម្ដាយ​ក្ដី​តែ​សម្រស់​នៅ​តែ​ក្មេង​ជាង​វ័យ​ ហើយ​ស្រស់​ស្អាត​ដដែល។

​​​​ថ្ងៃ​ខួប​កំណើត​នេះ​ដែរ​បើ​តាម​​ យុគ ដាពេជ្រ ហៅ​ អម ត្រូវ​ជា​កូន​ស្រី​​អ្នកនាង យុគ ចិន្ដា និង​ជា​ម្ចាស់​ខួប​បាន​ឲ្យ​ដឹង​ថា៖" នេះ​គឺ​ជា​លើក​ទី​១ ហើយ​ដែល​អ្នក​ម៉ាក់​​ខ្ញុំ​គាត់​ធ្វើ​ខួប​កំណើត​ ធំដុំ​បែប​នេះ​សម្រាប់​ខ្ញុំ​។ កន្លង​​ធ្លាប់​ធ្វើ​ដែរ​ តែ​មិន​មែន​ជា​លក្ខណៈ​ធំដុំ​បែប​នេះ​ ថ្ងៃ​នេះ​ខ្ញុំ​រំភើប​ខ្លាំង​ណាស់ សូម​អរគុណ​ដល់​អ្នក​ម៉ាក់"។

ក្នុង​ពិធី​ខួប​កំណើត​កូន​ស្រី​នេះ​អ្នកនាង យុគ ចិន្ដា បាន​អញ្ជើញ​ភ្ញៀវ​​កិត្តិយស​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ឲ្យ​ចូល​រួម​ជា​ច្រើន​អ្នក​ផង​ដែរ៕

​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់